header ads

Sponsor

ខេត្តព្រះសីហនុ-មុខសញ្ញា​គ្រឿងញៀន​ចាក់សម្លាប់​គ្នា​ ដោយសារ​យក​សាច់​ជូ​មក​បន្លំ​ធ្វើជា​ថ្នាំញៀន​ ។ ករណីនេះ លោក​ឧត្តមសេនីយ៍​ត្រី​ កុល​ ផាលី​ ស្នងការ​រង​ទទួលផែនព្រហ្មទណ្ឌ​ បាន​ឲ្យដឹង​ថា​៖ នៅ​ព្រលប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩: ០០នាទី នៅ​តំបន់​ភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ មានហិង្សាដោយ​ចេតនា បណ្តាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ ភេទប្រុស​ មិនទាន់ស្គាល់អត្តសញ្ញា ។

ជនរងគ្រោះត្រូវបាជនសង្ស័យ​ យកវត្ថុរឹងស្រួចចាក់ចំកញ្ចឹងកខាងស្តាំបណ្តាលដួលស្លាប់​នៅនឹងកន្លែងកេីត​ហេតុ​ ។លោក​កុល​ ផាលី​ បាន​បញ្ជាក់​ថា៖ បន្ទាប់ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ សមត្ថកិច្ច​ជំនាញ​គ្រប់​ផ្នែក​បាន​សហការ​គ្នា​ ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​កំណត់​មុខ​សញ្ញា​បាន​ ហើយ​ឈាន​ទៅ​ចាប់​ខ្លួនជនសង្ស័យបាន​ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧ :០០​នាទី ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់​លេខ​៤ ក្រុង/ខេត្តព្រះសីហនុ ។

ចាប់យកបាន​វត្ថុ​តាង​មាន​ ដែកឆាប១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស ) និង​កាំភ្លើងជ័រខ្លីពណ៌ខ្មៅមួយ​។ ជនសង្ស័យបានសារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា៖ រូបគេពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន មូល​ហេតុ​ដោយសារ នៅយប់កើតហេតុ ជនរងគ្រោះបានមកទិញគ្រឿងញៀនពីជនសង្ស័យ ពេលនោះជនសង្ស័យបានយកសាច់ជូបន្លំធ្វើជា​ថ្នាំ​ញៀន (ម៉ាទឹកកក) ដើម្បីលក់ទៅឲ្យជនរងគ្រោះ​ ក្នុងតម្លៃ ៣៥,០០០រៀល ពេលដែលជនរងគ្រោះយកទៅប្រើប្រាស់​ ទើបដឹងថា ជាសាច់ជូ ក៏បានទៅរករឿងជនសង្ស័យ និង​ បានឈ្លោះ​គ្នា​ ​យក​ដាវដេញកាប់ជនសង្ស័យ ជនសង្ស័យក៏ទាញដែកឆាប​ដែលទុកនៅក្នុងកេះឈើ ចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះ​ រងរបួសធ្ងន់​ រហូតដល់ស្លាប់ នៅ​នឹង​កន្លែង​កើតហេតុ​ ។ ករណីនេះ សមត្ថកិច្ច​ជំនាញ​បាន​កសាងសំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅសាលាដំបូងខេត្ត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post