header ads

Sponsor

ភ្នំពេញៈ ប្រទេសស្វីស សន្យាផ្តល់ថវិកា៦លានដុល្លារ សម្រាប់ជួយដល់ការបោសសម្អាតមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាធ្វើយ៉ាងណាការពារប្រជាពលរដ្ឋកម្ពុជា កុំឲ្យមានគ្រោះថ្នាក់ដោយគ្រាប់មីនទាន់ផ្ទុះ។

ការសន្យានោះធ្វើឡើង ក្នុងជំនួបរវាងអនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ ជាមួយនាយកកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង និងជាតំណាងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ស្វីសនៅកម្ពុជា លោក Lars Buechler នៅព្រឹកថ្ងៃទី៧កុម្ភៈ។

ក្នុងជំនួបនោះ លោក Lars Buechler បានថ្លែងថា ប្រទេសស្វីសនឹងបន្តផ្តល់ថវិកាប្រមាណ ៦លានដុល្លារ គាំទ្រដល់ការបោសសម្អាតមីននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ បន្តទៀត។

លោកទេសរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនស្វីស បានចូលរួមចំណែកផ្តល់ជំនួយថវិកាគាំទ្រដល់ការបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដែលកំពុងអនុវត្តដោយអាជ្ញាធរមីន ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបាន ផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង៧លានដុល្លារ ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post