header ads

Sponsor

ខេត្តតាកែវ ៖ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយកាលពី វេលាម៉ោងប្រហែល ១១ និង០០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ក្រោយយុវជនម្នាក់តូចចិត្តស្អិតទ្រូង ព្រោះតែម្តាយមិនព្រម ដណ្តឹងប្រពន្ធឲ្យ បែរជាធ្វើអត្តឃាតដោយផឹកថ្នាំពុល ផ្តាច់ជីវិតខ្លួនឯង។

តាមប្រភពមន្រ្តីប៉ូលីសស្រុកគីរីវង់បានឲ្យដឹងថា ៖ សាកសពបុរសខាងលើនេះមានឈ្មោះ​ គង់​ សំណាង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ កើតហេតុខាងលើ បានយកថ្នាំពុលម៉ាកReasgant 5ECផឹកសម្លាប់ខ្លួនក្នុងរោងម៉ាសុីនកិនស្រូវជាប់ផ្ទះរបស់ខ្លួន។

ប៉ូលិសបន្តថា តាមសាច់ញាតិជនរងគ្រោះប្រាប់ថា មូលហេតុគឺជនរងគ្រោះមានវិបត្តិផ្លូវចិត្តដោយឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធឲ្យខ្លួនទើបសម្លាប់ខ្លួនតែម្តង។

ករណីនេះសមត្ថកិច្ចជំនាញយើងបានសហជាមួយលោកគ្រូពេទ្យបង្អែកស្រុកគិរីវង់បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការពិនិត្យទៅលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុល សម្លាប់ខ្លួនឯងប្រាកដមែន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post