ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មនៅស្រុកអង្គស្នួល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនអាចមានច្បាប់អនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នានោះទេ ទោះបីជាបណ្តាប្រទេសមួយចំនួនមានច្បាប់អនុញ្ញតឲ្យអ្នកស្រឡាញ់ភេទដូចគ្នា។
ហើយសម្តេចក៏សម្តែងការភ្នាក់ផ្អើលចំពោះការឆ្លងមេរោគអេសដ៍ដែលឆ្លងតាមរវាងអ្នកស្រឡាញ់ភេទដូចគ្នា ភាគច្រើនប្រុសស្រឡាញ់ប្រុសដូចគ្នា ។
ក្នុងនោះសម្តេចបានបញ្ជាក់ថា«យើងមិនបានហាមឃាត់ដែរព្រោះ ថាមានប្រភេទមួយចំនួនកំពុងមានបញ្ហាពីច្បាប់រៀបការភេទដូចគ្នា ។ សម្តេចតេជោបានថ្លែងថា សូមឲ្យក្រសួងការងារសហការជាមួយខាងរោងចក្រកុំទាន់បញ្ឈប់កម្មករ ។ សម្តេចបានអំពាវនាវដល់កម្មករសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសន្តិភាព និងប្រែក្លាយរោងចក្រទៅជាសហគមន៍សុខសាន្ត ។ ត្រូវជៀសវាងការធ្វើឲ្យរោងចក្រទៅជាកន្លែងបងតូចបងធំ ឬកន្លែងប្រើប្រាស់គ្រឿងញៀន ឬចម្លងមេរោគអេដស៍ ។
សម្តេចក៏ស្នើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់ចូលរួមទប់ស្កាត់ការឆ្លងមេរោគអេដស៍ ដែលកើតឡើងរវាងអ្នកស្រឡាញ់ភេទដូចគ្នានេះ ។



