header ads

Sponsor

ថៃៈ ជនជាតិខ្មែរ ចំនួន១៨នាក់ ត្រូវបានកម្លាំងជំនាញ ដែលថែរក្សាឧទ្យានជាតិ «ថាប់ឡានទី៣ និងទី៤» ធ្វើការឡោមព័ទ្ធ និងចាប់ខ្លួនបាន ក្រោយពីពួកគេបានរត់គេចខ្លួនចូលទៅក្នុងព្រៃ បន្ទាប់ពីពួកគេបានលបចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ នៅប្រទេសថៃ។

បើតាមរបាយការណ៍ ដែលទទួលបាននៅវេលាម៉ោង៧៖៤៥នាទី ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងចម្រុះដែលមានយោធា កម្លាំងបរិស្ថានការពារព្រៃឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡានទី៣ និងថាប់ឡានទី៤ ដឹកនាំដោយលោក ស៊ុសាក់ កានចៈនៈគុជ រួមជាមួយនឹងអាជ្ញាធរ បានចុះទៅកាន់ចំណុចខ្លងណាំម៉ាន់ ស្ថិតនៅចុងឃុំឡាំភឿក ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទសថៃ។

នៅក្នុងកិច្ចប្រតិបត្តិការនោះ គឺកម្លាំងកំពុងធ្វើការឡោមព័ទ្ធដើម្បីចាប់ខ្លួនជនសង្ស័យដែលលបចូលទៅកាន់ឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡាន គឺនៅពេលនោះដែរ ក៏មានមនុស្សជាច្រើនបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់ ដោយបន្សល់នូវអង្រឹងសរុបចំនួន ៣៧ អង្រឹងអង្ករស្បៀងអាហារម្ហូបក្រៀមរណាយន្ត និងកាំភ្លើងខ្យល់ប្រើហ្គាស់ផងដែរ។

ភ្លាមៗនោះកម្លាំងបានលុកក្នុងព្រៃ និងចាប់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ដែលសុទ្ធតែយុវជនពេញៗកម្លាំង និងជាជនជាតិខ្មែរទាំងអស់ ដែលពួកគេមានទី១ ឈ្មោះ ជា ជាតិ អាយុ ១៩ឆ្នាំ ២.ឈ្មោះ សរ ដាំ អាយុ២២ឆ្នាំ អ្នកទាំង២ មកពីខេត្តបាត់ដំបង ៣.ឈ្មោះ ចិត្រា អាយុ២៩ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ៤. ឈ្មោះ រ៉េត ឌុយ អាយុ៣២ឆ្នាំ ៥. ឈ្មោះ ឆប វណ្ណៈ អាយុ៣០ឆ្នាំ ៦. ឈ្មោះ ចេង ហុង អាយុ១៥ឆ្នាំ ៧. ឈ្មោះ ចេង កៀវ អាយុ១៧ឆ្នាំ ៨. ឈ្មោះ ទ្រី ហេង អាយុ១៨ឆ្នាំ ៩. ឈ្មោះ ជឿន ធីម  អាយុ១៧ឆ្នាំ អ្នកទាំងនេះ មកពីខេត្តឧត្តរមានជ័យ ១០. ឈ្មោះ វ៉ន ដុំ អាយុ៣៤ឆ្នាំ មកពីខេត្តកំពង់ចាម ១១. ឈ្មោះ ធូ យេត អាយុ២១ឆ្នាំ មកពីខេត្តសៀមរាប ១២. ឈ្មោះ សួន ទិត្យ អាយុ២៧ឆ្នាំ និង១៣. ឈ្មោះ សុត ឆេត អាយុ២៧ឆ្នាំ  អ្នកទាំង២ មកពីខេត្តតាកែវ ។

របាយការណ៍បានបន្ថែមថា  លុះនៅវេលាម៉ោង ៦៖៤៥នាទីល្ងាច ថ្ងៃដដែល កម្លាំងចម្រុះថៃបានឃាត់ខ្លួនពលករខ្មែរបន្ថែមបានចំនួន៥នាក់ទៀត ដោយបច្ចុប្បន្នពួកគេទាំង១៨នាក់ ត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញក្នុងស្រុកខនបុរី ដើម្បីសាកសួររកមេក្លោងនៅពីក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post