header ads

Sponsor

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៩នេះ លោកឡុច សុីផេន អនុប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះចាប់រថយន្តអត់ពន្ធចំនួន០២គ្រឿង នៅចំណុចមុខកាសុីណូមុី កៅមុី ក្នុងសង្កាត់លេខ០៤ក្រុងព្រះសីហនុ។

រថយន្តដែលមន្ត្រីគយចុះចាប់យកនេះរួមមាន ទី១ រថយន្តម៉ាក LEXUS RX450h ផលិតឆ្នាំ2010 ពណ៌ស ដោយប្រើប្រាស់លតាប័ត្រ និងស្លាកលេខក្លែងក្លាយ (ភ្នំពេញ2Aw -4332) និងទី២ រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ2017 ពណ៌ស ដោយប្រើប្រាស់លតាប័ត្រ និងស្លាកលេខក្លែងក្លាយ(ភ្នំពេញ2Ak-2998)។

សមត្ថកិច្ចអះអាងថា បច្ចុប្បន្នរថយន្តទាំង២គ្រឿង យកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post