header ads

Sponsor

ភ្នំពេញៈ ដោយអនុវត្តតាមការដឹកនាំរបស់លោក អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ពន្ធ័ និងកម្លាំងចម្រុះរបស់ខណ្ឌ ចុះបិទទីតាំងផលិតទឹកម្ទេស ទឹកត្រីបុក ទឹកសៀង និងប្រេងខ្យងមួយកន្លែង បន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជិតខាង ដែលមានទីតាំងមិនសមស្របនឹងដំណើ​រការផលិតកម្ម និងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង។

ក្នុងប្រតិបត្តិការចុះទីតាំងសិប្បកម្ម ធ្វើឡើងនៅព្រឹកថ្ងៃពុធ ៩កើ​ត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ទីតាំងសិប្បកម្មផលិតទឹកម្ទេស ទឹកប្រេងខ្យង ទឹកសៀង និងទឹកត្រីបុក ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ២ ក្រុមទី១១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ម្ចាស់ទីតាំងឈ្មោះ ស៊ីន ប៊ុណ្ណា ភេទប្រុស អាយុ៥១ឆ្នាំ ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ២ ក្រុមទី១១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោក លឹម សាម៉ឺ​ឌី ប្រធានអន្តរវិស័យខណ្ឌ បានឱ្យដឹងថា ការចុះបិទទីតាំង គឺធ្វើឡើងដោយមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ដែលអះអាងថា ទីតាំងផលិតមិនសមស្របនឹងការដំណើ​រការផលិតកម្ម និងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាង ។

លោកប្រធានការិយាល័យអន្តរវិស័យដដែល បានបន្តថា បើទោះបីយ៉ាងណា អាជ្ញារខណ្ឌបានធ្វើ​កំណត់បិទអាជីវកម្មសិប្បកម្មជាស្ថាពរនៅនឹងកន្លែង ទៅតាមស្មារតីលិខិតណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទោះបី​ម្ចាស់ទីតាំងមិនសហការ មិនចូលរួមផ្តិតមេដៃទទួលស្គាល់ក៏ដោយ។

បើតាមប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះឱ្យដឹងថា ទីតាំងសិប្បកម្មនេះ មិនសមស្របតាមដំណើរការផលិត ហើយជាងនេះទៀតការផលិតពុំមានលក្ខណៈអនាម័យតាមស្តង់ដាត្រឹមត្រូវនោះទេ វាអាចប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ផលិតផលទាំងនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post