header ads

Sponsor

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អតីតមេបក្សប្រឆាំង បានកំពុងប្រើគ្រប់ល្បិចកលរបស់ខ្លួនបំផ្លាញកម្ពុជា ដើម្បីអំណាច។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវដល់អ្នកវិនិយោគទុនចិន ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាថា នៅកម្ពុជាកំពុងតែមានវិបត្តិនយោបាយយ៉ាងខ្លាំង។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ថា ជាឧបាយកលពិសពុលរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការបំផ្លាញកម្ពុជា ដើម្បីអំណាចតែប៉ុណ្ណោះ។

សម្រាប់ក្នុងប្រទេស សម រង្សី បាននិយាយចាក់ដោតដុតកំហឹងប្រជាជនកម្ពុជា ផ្ទុយពីការពិតថា សម្តេចតេជោ ហ៊ុន សែន បានយកប្រជាជនកម្ពុជាធ្វើជាចំណាប់ខ្មាំង ដើម្បីរក្សាអំណាច ទោះបីប្រជាជនកម្ពុជា រងទុក្ខវេទនាពីការដាក់ទណ្ឌកម្មពីសហគមន៍អឺរុបយ៉ាងណាក៏ដោយ។ សម្រាប់អន្តរជាតិទណ្ឌិត សម រង្ស៊ី បាននិយាយបំភាន់មតិថា ប្រជាជនកម្ពុជា សុខចិត្តទទួ លយកការទុក្ខលំបាកមួយរយៈខ្លី ដើម្បីឲ្យតែ ហ៊ុន សែន ធ្លាក់ពីតំណែង ដោយសារការដាក់ទណ្ឌកម្មពីអន្តរជាតិ។

លោកបញ្ជាក់ថា «ទណ្ឌិត សម រង្ស៊ី ប្រើល្បិចកលដាក់បន្ទុកលើប្រជាជនកម្ពុជា បោកពួកបរទេសថា ប្រជាជនកម្ពុជាទេ ដែលចង់ឲ្យសម្តេចតេជោចុះចេញពីតំណែ​ងនាយករដ្ឋមន្ត្រី មិនមែន សម រង្ស៊ីទេ។ តែតាមការពិត គឺជាទណ្ឌិត សម រង្ស៊ី ហ្នឹងឯង ដែលចង់ទម្លាក់សម្តេចតេជោ ហ៊ុន សែន ពីតំណែង ដើម្បីដណ្តើមយកតំណែងនាយករដ្ឋមន្ត្រី»

លោក សុខ ឥសាន បានបញ្ជាក់ថា ចំណុចទាំង២ខាងលើនេះ បញ្ជាក់ច្បាស់ពីល្បិចកលដ៏ពិសពុលរបស់ សម រង្ស៊ី​ ក្នុងការបំផ្លាញប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដើម្បីតែមហិច្ឆតាអំណាចរបស់ខ្លួនប៉ុណ្ណោះ ។

ជាមួយគ្នាលោក សុខ ឥសាន ក៏បានអះអាងថា ទណ្ឌិត សម រង្ស៊ី គឺជាអ្នកនយោបាយ ត្រចៀកស ប៉ិ​នប្រសព្វខាងបង្កើតរឿង ហើយរត់គេចខ្លួនលឿនជាទីបំផុត ដែលគ្មាននរណា ប្រៀបផ្ទឹមបានឡើយ។ មូលហេតុ​ដែលទណ្ឌិតនេះ​អាចរត់បានលឿន ដោយសារជននេះមានលិខិតឆ្លងដែន២ ដែលក្នុងនេះមាន១ជាលិខិតឆ្លងដែនបរទេស។

លោកបន្ថែមថា ដោយសារមានបង្អែក សំអាងលើលិខិតឆ្លងដែនបរទេសនេះហើយ បានជាទណ្ឌិតរូបនេះ ព្រហើនហើយប្រើវិធីបោកប្រាស់ប្រជាជនកម្ពុជា មួយចំនួនឲ្យរងទុក្ខវេទនាដោយ​សារខ្លួន។ បញ្ហានេះក៏មិនខុសពីមនុស្សមួយចំនួនទៀតដែរនៃអ​តីតបក្សប្រឆាំងដូចជាយាយ ហួរ  យាយរ៉ា និងតារាៗមួយចំនួនទៀត ដែលមានលិខិតឆ្លងដែនបរទេស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post