header ads

Sponsor

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌទួលគោក សុំធ្វើការបំភ្លឺជូនសាធារណជនថា គ្មានករណីត្រួតពិនិត្យគ្រឿងស្រវឹង ពិន័យដោយមិនចេញវិក្ក​យប័ត្រឡើយ ក្រោយពីលោក សុខ ហេងអធិការដ្ឋាននគរបាខណ្ឌទួលគោក បានកោះប្រជុំភ្លាម​ៗ ដើម្បីពិនិត្យកងកម្លាំង ដែលចុះប្រតិបត្តិនោះ បានប្រព្រឹត្តិការដូចគេចោទ ឬអត់ តែក្រោយពីបានសាកសួរ ពុំមានឡើយ ហើយបើមាន នឹងចាត់វិធានការអនុវត្តវិន័យ តាមបទបញ្ជាលេខ ០០៦ ប.ប.ជ របស់ក្រសួងមហាផ្ទៃ ដោយពុំមានការអត់ឱនអោយឡើយ។

គួរបញ្ជាក់ថា​ កាលពីវេលាយប់ថ្ងៃសៅរ៍​ ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ២០១៩នេះ​ មានការបែកធ្លាយ​វី​ដេអូ​ ដែលមានបុរសម្នាក់​ Live ផ្ទាល់​ សកម្មភាព​សមត្ថកិច្ចខណ្ឌទួលគោក ដាក់គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​ នៅផ្លូវ២៧១ មុខវិទ្យាល័យជាស៊ីមសាមគ្គី ធ្វើ​ការផាកពិន័យ​ មិនចេញ​វិក្ក​យបត្រ​ ហើ​យយកលុយដាក់ហោប៉ៅ​​ រួចអោយអ្នកល្មើ​សចរាចរណ៍ទាំងនោះ​ បត់ត្រឡប់ក្រោយ​ កំពុងកក្រើ​កពេញ​បណ្ដាញសង្គមយ៉ាងខ្លាំង​ ព្រោះចាប់អ្នកអត់ពាក់មួកសុវត្ថិភាព អត់ដាក់កញ្ចក់ ដឹកលើសចំនួនមនុស្ស អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះ គឺប៉ូលិសចរាចរណ៍មិនបានចេញនៅវិក្ក​យបត្រឲ្យទៅជនល្មើចរាចរណ៍នោះទេ។​ ក្រោយពេល Live ផ្សាយផ្ទាល់​ បានប្រហែល៥នាទី​ ស្រាប់តែ​កម្លាំងអធិការដ្ឋានខណ្ឌទួលគោក​ នាំគ្នារើប៉ារ៉ាសចេញអស់​ ឈប់ត្រួតពិនិត្យ​មុនម៉ោងកំណត់​ ដោយមិនដឹងមូលហេតុ​។

ក្រោយពីបែកធ្លាយវី​ដេអូនោះ​ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីលោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាអោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក សាកសួរមន្រ្តីនគរបាលក្រោមឱវាទ ថា បានពិន័យពលរដ្ឋ​ ដោយមិនចេញវិក្កយប័​ត្រ ដូចពលរដ្ឋផ្សាយតាមហ្វេសប៊ុកមែន ឬអត់។

បើ​តាមរបាយការណ៍ប្រជុំ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានឲ្យ​ដឹងថា​ វេលាម៉ោងប្រហែល១០យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រតិបត្តិការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅចំណុចមុខវិទ្យាល័យ ជាស៊ីម សាមគ្គី ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈពេលដែលយើងកំពុងប្រតិបត្តិការ ស្រាប់តែមានប្រជាពលរដ្ឋ ដែលបើកបរម៉ូតូដោយសង្ស័យមានពិសាជាតិស្រវឹង សមត្ថកិច្ចបានហៅអោយឈប់ ហើយធ្វើការវាស់ជាតិអាល់កុល មានពីរនាក់ ដែលម្នាក់​មានជាតិស្រវឹង ០,២៥mg/L និងម្នាក់​ទៀត មានជាតិស្រវឹង ០,៣៩mg/L សមត្ថកិច្ច​បានធ្វើការអប់រំ និងបានធ្វើការផាកពិន័យ ដោយបានចេញវិក្ក​យបត្រត្រឹមត្រូវ ហើយមានប្រជាពលរដ្ឋ បានបង្ហោះព័​ត៌មានមួលបង្កាច់ដល់កម្លាំងខុសពីការពិត។ នៅក្នុងប្រតិបត្តិការនេះ ពុំមានកម្លាំង​ណាម្នាក់ យកលុយ ឬធ្វើការផាកពិន័យដោយខុសច្បាប់ឡើយ។

ក្រោយសាកសួរ អធិការដ្ឋាននគរបាលខណ្ឌទួលគោក លោក សុខ ហេង បានអះអាងថា គ្មានករណីត្រួតពិនិត្យគ្រឿងស្រវឹងពិន័យដោយមិនចេញវិក្ក​យបត្រឡើយ​។

ក្រោយពីលេចលឺដំណឹង​ពុករលួយ​នេះ ចែកចាយបន្តគ្នា​កក្រើក​បណ្ដាញសង្គម​នោះ​ នៅវេលាម៉ោង៩យប់ថ្ងៃអាទិត្យ​ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក​ បានដឹកនាំកម្លាំងចុះអនុវត្ត និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆែកឆេរអាវុធ ត្រួតពិនិត្យជាតិ​អាកុល នៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ មុខផ្សារហេងលី​ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ទស្សនា​វី​ដេអូ​ដែលបុរសខាងលើ​ Live ផ្ទាល់​ រហូតដល់សមត្ថកិច្ចការរើ​ប៉ារ៉ាស់ចេញ និងឈប់ត្រួតពិនិត្យមុនម៉ោងកំណត់​ នេះទុកឲ្យប្រិយមិត្តទស្សនាវ​ហើ​យ​ វិនិច្ឆ័យ​ដោយខ្លួនឯងចុះ​ ៖

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post