header ads

Sponsor

ភ្នំពេញៈ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកចំណុចសំខាន់ៗ នៃទំលាប់ និងអត្តចរិត១២យ៉ាង ដែលនាំឲ្យជាតិសាសន៍មួយធ្លាក់ខ្លួនចុះខ្សោយ។

លោក ព្រាប កុល បានសរសលើបណ្តាញសង្គម នៅថ្ងៃទី១២ ខែកុម្ភៈ នៃចំណុចទាំង១២រួមមាន៖ ទី១. ពូកែផ្អើលតាមគ្នា ដោយប្រើអារម្មណ៍ ជាងប្រើប្រាជ្ញា។

ទី២. ចេះឈឺឆ្អាលរឿងអយុត្តិធម៌ ប៉ុន្តែមិនហ៊ានតតាំង និងទាមទាររកយុត្តិធម៌។

ទី៣. បើឈឺឆ្អាលរឿងអ្វីមួយ គឺនាំគ្នាផុសផុលខ្លាំងតែមួយភ្លែត រួចក៏ឆាប់សាបរលាបទៅវិញដូចភ្លើងចំបើង។

ទី៤. ចិត្តងាយ ហើយបណ្តោយឲ្យព្រឹត្តិការណ៍ និងហេតុការណ៍ទាក់ទាញអារម្មណ៍ និងខ្ជះខ្ជាយពេលវេលា ដែលជារឿយៗ ជាប់រវល់រឿងតូចតាចភ្លេចគិតពីបញ្ហាធំៗ។

ទី៥. ចូលចិត្តចំណាយពេលដើម្បីកំដរអារម្មណ៍ ស៊ីអារម្មណ៍ (ដ្រាមា/Drama) ជាងចំណាយពេលដើម្បីរៀនសូត្រ និងបង្កើនប្រាជ្ញាខ្លួនឯង។

ទី៦. ពូកែអួត សម្ងែង ឲ្យឮសូរខ្ទរខ្ទារ ដូចស្គរ ប៉ុន្តែប្រហោងក្នុង (សុខចិត្តជំពាក់លុយគេ ដើម្បីភាពឡូយឆាយ និងហំហួនពីសំបកក្រៅ)។

ទី៧. ធ្វើការងារចុងដៃ ចុងជើង គម្រប់កិច្ច មិនសូវយកចិត្តទុកដាក់ ទទួលខុសត្រូវ ឬផ្តោតលើគុណភាពទេ ប៉ុន្តែចង់បានប្រាក់ខែច្រើន និងចង់ឡើងមុខដំណែងឆាប់។

ទី៨. បើផឹកស្រាមិនស្រវឹងមិនឈប់ ហើយលើកកែវញឹកញាប់ ព្រោះខ្លាចអ្នកលក់ស្រាចំណេញតិចពេក។

ទី៩. ចូលចិត្តញ៉ាំអាហារពេលល្ងាចច្រើន ខ្លាចអត់មានក្បាលពោះ និងចង់បានជាតិស្ករ ឬខ្លាញ់ច្រើន ព្រោះចង់ជួយគ្រូពេទ្យ និងអ្នកលក់ថ្នាំពេទ្យឲ្យមានប្រាក់ចំណូលខ្ពស់។

ទី១០. ចូលចិត្តប្រកួតប្រជែង យកឈ្នះចាញ់ ជាមួយជាតិសាសន៍ខ្លួនឯង ប៉ុន្តែខ្លាច និងមិនហ៊ានតតាំងប្រឈម ឬប្រកួតជាមួយជាតិសាសន៍ដទៃ។

ទី១១. ស្អប់អំពើពុករលួយ ប៉ុន្តែមិនហ៊ានរិះគន់អ្នកប្រព្រឹត្តិពុករលួយ ហើយបើមានឱកាស និងផលចំណេញដល់ខ្លួនដែរ ចូលរួមសហការណ៍ប្រព្រឹត្តអំពើពុករលួយបានដោយងាយ។

ទី១២. យកកិច្ចការនយោបាយធ្វើជាមុខរបរ និងប្រើលិ្បចកល់ប្រជែងគ្នាតាមក្បួនរបស់ល្បែង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post