header ads

Sponsor

មុននេះបន្តិចយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ តាមរយៈគណនីហ្វេសប៊ុក ឯកឧត្តម សុខ លីម ដែលជាអនុប្រធានគណបក្សខ្មែរក្រោក បានលើកឡើងថា ៖

យោងតាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មាត្រា១០ វាក្យខ័ណ្ឌ៣

យោងតាមការសម្រេច និងឯកភាពរបស់ ឯឧ សុខសុវណ្ណវឌ្ឍនាសាប៊ុង ប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់គណបក្សខ្មែរក្រោក

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកនឹងតាមដានចំពោះការអនុវត្តន៍ច្បាប់របស់អាជ្ញាធរដែលពាក់ព័ន្ធទៅនិងករណី បង្ក្រាប សំបុកគ្រឿងញៀននៅ Rock ថាតេីឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លឹប Rock នេះនឹងត្រូវទទួលទោសចំពោះមុខច្បាប់ដែរឬទេ ? ខណៈដែលការបង្ក្រាបលេីមជ្ឈមណ្ឌល Rock នេះជាករណីជាក់ស្ដែងឈានដល់ការចាប់ខ្លួនជនប្រេីប្រាស់ជាង៣០០នាក់ និងរឹបអូសបានសារធាតុញៀនជាភស្តុតាងជិត៥០គីឡូ ។

ជាពិសេសឧកញ៉ា រូបនេះធ្លាប់បានធ្វេីកិច្ចសន្យាយ៉ាងម៉ឹងម៉ាត់ថានឹងទទួលទោសចំពោះមុខច្បាប់ប្រសិនជា ទីតាំងអាជីវកម្មខ្លួនមានផលិត ចែកចាយ ជួញដូរនូវសារធាតុញៀនខុសច្បាប់

សង្ឃឹមថាច្បាប់នឹងអូស ឧកញ៉ា នេះដាក់គុក ដេីម្បីធានាថា កម្ពុជា មានច្បាប់ស្តង់ដាតែមួយ និង សមភាព ស្មេីភាព យុត្តិធម៌។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post