header ads

Sponsor

ករណីដ៏កក្រើកកាលពីរាត្រីរំលង​អធ្រាត្រ​ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៩នេះ ដោយលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ ចុះទៅបង្ក្រាបក្លឹបរាត្រី រ៉ុក ដែលជាជង្រុកគ្រឿងញៀនដ៏ល្បីល្បាញយូរឆ្នាំមកហើយ ដោយមានមនុស្សប្រុសស្រីចំនួនជាង៣០០នាក់ រួមទាំងភ្ញៀវដែលចូលច្រៀងកម្សាន្ត​ អ្នកលក់គ្រឿងញៀន អ្នកជក់គ្រឿងញៀន ស្ត្រីបម្រើ​ខារ៉ាអូខេ សន្តិសុខយាមកាម អ្នកធ្វើអនាម័យ អ្នករត់តុ ត្រូវបានប្រមូលដាក់រថយន្តធំៗបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរកំណត់អត្តសញ្ញាណ រង់ចាំការសម្រេច និងដកហូតបានគ្រឿងញៀនប្រមាណ៤៩គីឡូក្រាម ក្នុងនោះ មានជាទឹក៩គីឡូ២ខាំ គ្រឿងញៀនប្រភេទគ្រាប់ និងម្សៅ៣៩គីឡូ  ជញ្ជីងថ្លឹងគ្រឿងញៀន ១២ និងកាំភ្លើងខ្លី១ដើម​។

ជាមួយគ្នានេះដែរសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ មកពីគណបក្សខ្មែរក្រោក លោក វិល្លាម រង់ចាំឃ្លាំមេីលការអនុវត្តន៍ច្បាប់លេីឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លឹមកម្សាន្តខាងលើនេះ។

ការលើកឡើងបែបនេះតាមរយៈផេគផ្លូវការរបស់លោកថា៖

ក្នុងនាមខ្ញុំជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់ យោបល់ខ្ញុំនិងរងចាំតាមដានការអនុវត្តន៍ច្បាប់របស់អាជ្ញាធរពាក់ព័ន្ធចំពោះករណីនេះ ថាតេីច្បាប់នឹងចាត់វិធានការបែបណាចំពោះលោក ឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌល Rock ជាតំបន់សំបុកគ្រឿងញៀនយ៉ាងធំ ដែលសមត្ថកិច្ចទេីបបង្ក្រាបបាន ជាក់ស្ដែង ចាប់បានជនពាក់ព័ន្ធជាង៣០០នាក់ និងរឹបអូសគ្រឿងញៀនរាប់សិបគីឡូ ។

គូសបញ្ជាក់ថា ឧកញ៉ារូបនេះធ្លាប់បានធ្វេីកិច្ចសន្យាចំពោះមុខច្បាប់ថា មិនអនុញ្ញាត្តិអោយមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀនក្នុងកន្លែងអាជីវកម្មរបស់ខ្លួនឡេីយ ប្រសិនជាមានឧកញ៉ារូបនេះសុខចិត្តអោយបិទអាជីវកម្មរបស់ខ្លួន និង «ទទួលខុសត្រូវចំពោះមុខច្បាប់ផ្សេងៗទៀតផងដែរ»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post