
ភ្នំពេញៈ ខណៈអាកាសធាតុកំពុងក្តៅស្ងួតខ្លាំងនេះ នៅថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានអគ្គិភ័យបានឆាបឆេះឡើង៤ករណីជាបន្តបន្ទាប់គ្នា ដូច្នេះសូមមេត្តាប្រុងប្រយ័ត្ន ឲ្យបានខ្ពសបំផុត។
ករណីទី១ វេលាម៉ោង៨៖២៣នាទី មានករណីអគ្គិភ័យ បានកើតឡើងត្រង់ចំណុច រោងចក្រផលិតសម្ភារ:សំណង់យីហោ អេសវ៉ាយអ៊ិនដាសស្ទ្រី ឯ.ក តាមផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រើប្រាស់ទឹកអស់៦រថយន្ត ភ្លើងរលត់ទៅវិញ។
ករណីទី២ អគ្គីភ័យឆាបឆេះគំនរអូស និងឆ្លងទៅឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ2០១៩នេះ។
ករណីទី៣ អគ្គិភ័យឆេះព្រៃស្មៅមួយកន្លែង ខាងក្រោយរោចក្រផលិតទឹកស៊ីអីវ តាមផ្លូវ៣៧១ ក្រុម៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង០១:៣០នាទីថ្ងៃត្រង់ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ផ្អើលអាជ្ញាធរ សមត្ថកិច្ចខណ្ឌ សង្កាត់ រួមទាំងកម្លាំងប្រជាការពារខណ្ឌ សហការជាមួយរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ពន្លត់ ។
ករណីទី៤ អគ្គីភ័យឆាបឆេះផ្ទះខារ៉ាអូខេ១កន្លែង យីហោ (កោះតៃវ៉ាន់ថ្មី)បណ្តាលអោយឆេះខ្ទេចនិងខាត់បងទ្រព្យសម្បត្តិមួយចំនួនហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី១៦ ឆ្នាំ២០១៩ ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕























