header ads

Sponsor

ក្រុងព្រះសីហនុៈ កម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៣៨នាក់ ក្នុងនោះមានជនជាតិចិន ចំនួន២៣នាក់ (បុរសចំនួន១១នាក់) និងស្ត្រីជនជាតិថៃ ចំនួន១៥នាក់។

មន្ត្រីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទចំនួន៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣៨នាក់ ក្នុងនោះមាននបុរសចំនួន១១នាក់ និងបានរកឃើញវត្ថុតាងមួយចំនួនដែលបានបម្រើឲ្យបទល្មើសខាងលើ ក្នុងនោះមានស្រោមអនាម័យប្រើប្រាស់រួចហើយ និងស្រោមអនាម័យមិនទាន់ប្រើជាច្រើនផងដែរ។

បើតាមនគរបាលបញ្ជាក់ថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវភេទនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះជាបុរសជនជាតិចិន ដែលនគរបាលបានឃាត់ខ្លួនទាំង១១នាក់នោះ ពុំទាន់ឆ្លើយសារភាពយ៉ាងណាក្តី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post