header ads

Sponsor

កំពង់ឆ្នាំងៈ កម្មការិនី៣០នាក់​ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រថយន្តបើ​កគេចគោយន្ត បណ្តាលឲ្យ​ក្រឡាប់ កាលពីម៉ោង៤៖៣៥នាទីល្ងាច​ថ្ងៃព្រហស្បតិ៍​ ២រោច ខែមាឃ ឆ្នាំច សំរឹ​ទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅចំណុចទំនប់ចុងកន្លែង ផ្លូវលំក្រាលក្រួសក្រហម ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

យោងតាមរបាយការណ៍របស់នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យ​ដឹងថា​ មុនពេលកើ​តហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស​ ពាក់ស្លាកលេខបាត់ដំបង 3A-1941 បើកបរដោយឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកកម្មករ​ កម្មការិនីរោងចក្រ ចេញពីរោងចក្រឆ្ពោះមកផ្ទះវិញ ដោយបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ពេលបើកបរមកដល់ចំណុចខាងលើ  ក៏គេចពីគោយន្តកន្រ្តៃ១ គ្រឿង មិនស្គាល់ម៉ាក ដែលបើកបរមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ក្នុងដំណើរច្រាស់ទិសគ្នា ភ្លាមនោះអ្នកបើកបររថយន្ត ក៏បានអែបខាងស្ដាំ ស្រាប់តែដីផ្លូវនោះ បានស្រុតកង់រថយន្តខាងស្ដាំ បណ្ដាលឲ្យ​ក្រឡាប់តែម្ដង។ ក្រោយកើតហេតុអ្នកបើកបរ រថយន្តបានគេចខ្លួន បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

របាយការណ៍សមត្ថកិច្ច បានបន្តថា ករណីខាងលើ​ បណ្តាលឲ្យ​រងរបួសមនុស្ស៣០នាក់ (ស្រី)​ របួសធ្ងន់៥នាក់ បញ្ជូនទៅពេទ្យកាល់ម៉ែត្រ២នាក់ របួសស្រាល២៥នាក់ (ស្រី) បើកថ្នាំរួច មិនដេកពេទ្យ ត្រទ្បប់ទៅផ្ទះវិញ មានចំនួន១១នាក់ (ស្រី)។

ក្នុងហេតុការណ៍ខាងលើ បណ្តាលឲ្យខូចខាតរថយន្ត១គ្រឿងស្រាល ត្រូវបានសមត្ថកិច្ច​យក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post