header ads

Sponsor

ព្រះវិហារៈ លោក​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ ជួបជាមួយអភិបាលខេត្តអ៊ូប៊ុន ប្រទេសថៃ ចុះត្រួតពិនិត្យ និងរៀបចំសោភ័ណភាពមាត់ច្រកទ្វារអានសេះ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។

នៅក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក​ អ៊ុន ចាន់ដា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រមុខរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាបើកច្រកអន្តរជាតិ នៅតាមព្រំដែនចំនួន៤ទៀត នៅក្នុងឆ្នាំ២០១៩នេះ ក្នុងនោះមានច្រកអានសេះ របស់យើងផងដែរ។

ជាមួយគ្នានេះ លោក​អភិបាលខេត្ត បានលើកឡើងទៀតថា មុននឹងដំណើរការច្រកអានសេះ ជាច្រកអន្តរជាតិនោះ ទាំងភាគីកម្ពុជា និងភាគីថៃ កំពុងតែយកចិត្តទុកដាក់រៀបចំសោភណ័ភាព មាត់ច្រកទាំងសងខាងឲ្យបានសមរម្យ។

ដូច្នេះក្នុង​ជំនួបរវាងអភិបាលខេត្តព្រះវិហារ ប្រទេសកម្ពុជា និងអភិបាលខេត្តអ៊ូប៊ុន ប្រទេសថៃ នៅព្រឹកនោះ​ ក្រៅពីការចុះពិនិត្យមើលការរៀបចំ នៅមាត់ច្រកអានសេះ ក៏មានការជជែកពិភាក្សាគ្នារកដំណោះស្រាយផងដែរ ដើម្បីបើកដំណើរការច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post