header ads

Sponsor

ភ្នំពេញៈ មន្រ្តីប៉េអឹមខេត្តកណ្ដាលម្នាក់ បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ដោយពុំដឹងពីមូលហេតុទាល់តែសោះ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤:៤០នាទីល្ងាច​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុ​ចផ្ទះលេខ១៨៣A ផ្លូវ៣១BT ភូមិសន្សំកុសល្យ២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ សុន វណ្ណះ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ(ខេត្តកណ្តាល)តួនាទី នាយការិយាល័យ ស្នាក់នៅចំនុចកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះ នួន ឆុន ត្រូវជាពូរបស់ជនរងគ្រោះ បានឲ្យ​ដឹងថា នៅវេលាម៉ោង១២៖៣០នាទីថ្ងៃកើតហេតុ គាត់បានឃើញឈ្មោះ សុន វណ្ណៈ (សព) ដើរចូលទៅក្នុងបន្ទប់របស់ខ្លួន មិនចេញមកវិញសោះ លុះរហូតមកដល់ម៉ោងកើតហេតុខាងលើ រូបគាត់ក៏​បានដើរទៅមើលក្នុងបន្ទប់របស់សព ស្រាប់តែឃើញឈ្មោះសុន វណ្ណះ បានចងកនិងខ្សែរភ្លើងជាប់និងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ ។

ក្រោយធ្វើកោសល្យវិច្ច័យរួច ខាងជំនាញកងរាជអាវុធហត្ថសន្និដ្ឋានថា សាកសពនេះ ពិ​តជាធ្វើអត្តឃាតដោយចងកពិតប្រាកដមែន តែនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ។ ពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post