header ads

Sponsor

ស្វាយរៀងៈ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលស្នងការដ្ឋានខេត្តស្វាយរៀង ផែនអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាលក្រុងបាវិត អធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោក លឹម  សៀងហេង អភិបាលរងក្រុងបាវិត និងលោកវរសេនីយ៍ឯក ឃន តារាសម្បត្តិ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ខេត្តស្វាយរៀង។

នៅពេលចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួល បានរកឃើញជនជាតិវៀតណាម​៤នាក់ ស្រី៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ១. ឈ្មោះ ហាយ វៀកហុង ភេទប្រុស អាយុ៦៦ឆ្នាំ, ២.ឈ្មោះ ង្វៀង ធីឡើយ ភេទស្រី អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ប៊ួយ ធីលួ ភេទស្រី អាយុ៣៤ឆ្នាំ និង៤.ឈ្មោះ ត្រឹង ធីម៉ាយ ភេទស្រី អាយុ២៣ឆ្នាំ។

វត្ថុតាងដែលដកហូតរួមមាន ៖ ម្សៅក្រាមពណ៌​សថ្លា (មេតំហ្វេតាមីនអាយ) ចំនួន៣កញ្ចប់ធំ, ថ្នាំគ្រាប់ (អ៊ិចស្តាស៊ី) ចំនួន ៤០គ្រាប់ និងទូរស័ព្ទដៃចំនួន ៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យខាងជំនាញគ្រឿងញៀន ក្រុងបាវិត ដើម្បីបន្តនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post