header ads

Sponsor

សៀមរាបៈ នាវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្អាកការធ្វើដំណើរចេញពីប្រទេសកម្ពុជា របស់ជនជាតិ រ៉ូមោនី ម្នាក់ ដោយសង្ស័យរត់ពន្ធគ្រឿងញៀន ។

ជនជាតិ រ៉ូមោនី នេះ មានឈ្មោះ OLARU NARCIS-MANUEL ដែលត្រូវចេញដំណើរទៅទីក្រុងហុងកុង ប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP-HKG) ក្នុងករណីសង្ស័យរត់ពន្ធគ្រឿងញៀន ដោយយោងតាមការត្រួតពិនិត្យ និងធ្វើតេស្តិ៍បឋម ជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រកឃើញសារធាតុក្រាមពណ៌ស ដែលសាម៉ីខ្លួនបានដាក់ក្នុងកញ្ចប់ថង់ប្លាស្ទីក រាងសំប៉ែត ០៤ជ្រុង ចំនួន ០៤ លាក់ទុកក្នុងបាតកាបូបស្ពាយខ្នង ចំនួន ០៤ផ្សេងគ្នា ដែលជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន ដែលមានទម្ងន់ ៥.០២០ក្រាម ដោយក្នុងកញ្ចប់ទី១ មាន១.២១០ក្រាម, កញ្ចប់ទី២ មាន១.៣៥០ក្រាម, កញ្ចប់ទី៣ មាន១.២១០ក្រាម និងកញ្ចប់ទី៤ មាន១.២៥០ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post