
ភ្នំពេញ៖ គិតរហូតមកដល់ម៉ោង ៨ យប់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ យុវជនម្នាក់ដែលបានអះអាងថា ជាអ្នកខោកក្បាលយុវជនភេទទី៣ យិន ហេង ត្រូវបានការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីសួរនាំ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្តមានការហួសចិត្តនោះគឺ យុវជនរូបនេះ បែរជានិយាយថាមិនស្គាល់បុគ្គលឈ្មោះ យិន ហេង ដែលតុលាការទើបកាត់ទោសឲ្យជាប់ពន្ធធនាគារ ទៅវិញ ថាខ្លួនបានវាយដែរ ប៉ុន្តែវាយខ្ទើយផ្សេងទៅវិញ ដែលមានសក់ពណ៌ក្រហម។

អ្នកក្លាហានរបស់ប្រិយមិត្ត ប្រែទៅជាអ្នកក្លាហានក្លែងក្លាយ ត្រឹមសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយខណៈនេះដែរសមត្ថកិច្ចកំពុងធ្វើការធ្វើតេស្ត ដោយសង្ស័យថាប្រើប្រាស់សារធាតុញៀន ។
បើតាមការសន្និដ្ឋាន បុគ្គលរូបនេះអាចជាជនឆ្លៀតឱកាសដោយឃើញមានលាភសក្ការៈ ដែលមហាជនមានការឧបត្ថម្ភច្រើននោះ ហើយក៏សម្រេចតាំងជាអ្នកក្លាហានបែបនេះតែម្ដងទៅ។
វីដេអូ៖
យើងរង់ចាំមើលបន្តថាតើនឹងទៅជាយ៉ាងណា វាសនាអ្នកក្លាហានក្លែងក្លាយយើងនេះ ខណៈចំប៉ីខ្មៅកំពុងស្ថិតក្នុងគុកព្រៃស៕

