header ads

Sponsor

បើយោងតាមផេគ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងនៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ ថា សូម្បីដីចំការស្រល់របស់រដ្ឋនៅខេត្តមណ្ឌលគិរីដែលជាស្នាព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ ក៏អ្នកមានអំណាចព័ទ្ធរបងរំលោភយកដេីម្បីលក់ដែរ ។

លោកបានបន្ថែមថា៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពី គណបក្សខ្មែរក្រោកបានចុះមកផ្ទាល់ភ្លាមៗនៅខេត្ត មណ្ឌលគិរីបន្ទាប់ពីលេចលឺព័ត៌មានថា ចៅហ្វាយស្រុក លួចព័ទ្ធរបងយកដីចំការស្រល់ដែលជាដីរបស់រដ្ឋនិង មានដេីមស្រល់ជាស្នាព្រះហស្ថរបស់អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងទំហំ ២២៥ហិចតា ឋិតក្នុង ភូមិ ពូព្យាម ឃុំ សែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងបេសកកម្មនេះយេីងខ្ញុំពិនិត្យឃេីញថាពិតជាមាន ការព័ទ្ធរបងរំលោភយកដីរដ្ឋ និងចំការស្រល់ដែលជា ស្ថាព្រះហស្ថរបស់អតីតព្រះមហាក្សត្រយ៉ាងពិតប្រាកដ មែនហេីយមានព័ទ្ធរបងក្នុងទំហំធំទៀតផង ជាពិសេសករណី រំលោភនេះមានពាក់ព័ន្ធនិងជំទាវឧកញ៉ា ធំៗមួយចំនួនទៀត ។

យោងតាមប្រភពព័ត៌មាននានា និងការចុះប្រតិបត្តិការជាក់ស្ដែង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានទទួលតំរុយច្បាស់ការ និងភស្តុតាងនានា គ្រប់គ្រាន់ឈានដល់ការកសាងរបាយការណ៍បញ្ជូនទៅ រាជរដ្ឋាភិបាលដេីម្បីដាក់វិធានការទប់ស្កាត់ ដាក់ទោសជនខិលខូចទាំងនោះ ក្នុងស្មារតីការពារកេរតំណែលរបស់ សម្ដេចព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទុកជាប្រវត្តិសាស្ត្រអោយក្មេងជំនាន់ក្រោយបានស្គាល់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post