header ads

Sponsor

រិទ្ធី

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្នមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ គិតត្រឹមដើមឆ្នាំ២០១៩ ការដ្ឋានស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ជប៉ុន សម្រេចបាន ៩៣% លឿនជាងការគ្រោងទុក១៤%។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។

ការដាក់ឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅបុណ្យចូលឆ្នាំខ្មែរខាងមុខនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ការជួសជុល​កែលម្អទ្រង់ទ្រាយធំនេះ គ្រោង​ចំណាយថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ផ្ដល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន ដែលមានក្រុមហ៊ុន កូបាលីស៊ី ទទួលបានសិទ្ធិក្នុងការសាងសង់ និងក្រុមហ៊ុន Central consultant ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ សូមបញ្ជាក់ថាគម្រោងជួសជុលលើកទី២នេះបានបើកការដ្ឋានកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

គួររំលឹកថាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារទី១ នេះបានកសាងឡើងនៅក្នុងឆ្នាំ១៩៦៣ ហើយត្រូវបានជួសជុលលើកទី១ នៅឆ្នាំ១៩៩២ ក្រោយពីរងការខូចខាតនៅក្នុងសម័យសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៧០។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post