បាត់ដំបងៈ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង បានធ្វើការឃាត់រថយន្ត១គ្រឿង នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលបានដឹកពលករឆ្លងដែនខុសច្បាប់។
រថយន្តដែលត្រូវបានឃាត់ទុកនោះម៉ាក lexus 300 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AG-3961 ដឹកពលករឆ្លងដែនខុសច្បាប់ ៧នាក់ ១.ឈ្មោះ ស៊ួរ ហួរ ភេទស្រី អាយុ៤៩ឆ្នាំ, ២.ឈ្មោះ ឈក់ សម័យ ភេទស្រី អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ហែម ហ៊ាន់ ភេទស្រី អាយុ២១ឆ្នាំ, ៤.ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ២៣ឆ្នាំ, ៥.ឈ្មោះ ព្រឹក អ៊ាង ភេទប្រុស អាយុ២១ឆ្នាំ, ៦.ឈ្មោះ ឈក់ មាស ភេទប្រុស អាយុ២៥ឆ្នាំ និង៧.ឈ្មោះ Itsaradamgeng sanit ជនជាតិថៃ អាយុ៤២ឆ្នាំ។
កម្លាំងនគរបាលប៉ុស្តិ៍ បានយកពលករទាំង ៧នាក់ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅស្រុកកំណើតវិញ៕

