header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅលើសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) តែងតែមានក្រុមក្មេងស្ទាវពពាក់ពពូនគ្នា បង្កការអុកឡុក ក៏ដូចជាការវា​យ​តប់គ្នាបែបរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់នោះ លោកអភិបាលខណ្ឌដូនពេញ ក៏បានចាត់កម្លាំងជាបន្ទាន់ចុះទៅឃ្លាំងចាប់ក្រុមទាំងនោះ បានចំនួន៤នាក់ បញ្ជូនមកសាលាខណ្ឌដូនពេញផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលាម៉ោង៩៖៣០នាទីព្រឹក​ ដោយមានការចង្អុលបង្ហាញ នឹងបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាកាឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ ដែលបានស្នើឲ្យអជ្ញាធរខណ្ឌចុះមានវិធានការចំពោះបញ្ហានោះ លោកអភិបាល បានបញ្ជាកម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះទៅឃាត់ខ្លួនក្រុមអ្នកដែលញៀនល្បែង នឹងក្រុមក្មេងស្ទាវដែលបង្កបញ្ហា នៅទីតាំងសួនច្បារCDC មុខក្រុមប្រឹក្សាអភិវឌ្ឍ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផលកម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្ស ដែលកំពុងប្រព្រឹត្តល្បែងបានចំនួន៤នាក់ យកទៅអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ។ ជាមួយគ្នានោះដែរ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញនឹងបន្តអនុវត្តនឹងបង្រ្កាបតទៅទៀតនៅទីតាំងណាក៏ដោយអោយតែមានល្បែងស៊ី​សងខុសច្បាប់ នៅក្នុងមូលខណ្ឌដូនពេញនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post