header ads

Sponsor

កំពង់ធំៈ កំពូលបទល្មើសនៅជាប់លំដាប់ថ្នាក់នៅតាមដងផ្លូវជាតិលេខ៦២ បានចិញ្ចឹមសមត្ថកិច្ចមួយចំនួនឲ្យមានជីវភាពធូរធារ ខ្លះមានលុយ មានឡានទំនើបជិះ ដោយសារឈ្មួញឈើចិញ្ចឹម ខ្លះទៀតបានធ្វើផ្ទះធ្វើសម្បែង បានឡើងបុណ្យស័ក្តិ​សូកប៉ាន់មេ ដោយសារកំអែលលុយបទល្មើសទាំងនោះ។

ពាក់ព័ន្ធ​នឹងបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលជាការបើកភ្លើងខៀវពីសំណាក់ សមត្ថកិច្ចតាមដងផ្លូវ និងមន្រ្តីរដ្ឋបាល ព្រៃឈើរមួយចំនួនទៀត ឃុបឃិតឲ្យមានការដឹក ជញ្ជូនឈើដូចហែកឋិនចេញពីខេត្តព្រះវិហារ ឆ្ពោះចែកចាយតាដេប៉ូ និងសឹប្បកម្មផ្សេងៗ។

ជាក់ស្តែងបទល្មើសដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ដែលគេចាត់ទុកថា ជាខេត្តឃ្លាំងបទល្មើស ព្រៃឈើផងនោះ បានដឹកតាមរយៈរថយន្តសាំយ៉ុង រថយន្តធុនត្រា​ គោយន្តកន្រ្តៃ ប្រភេទឡានយីឌុប ដែលជាប្រភេទឈើប្រណី​តផង ប្រភេទឈើគ្រឿងធ្វើផ្ទះផង ខណៈពេលដែលរថយន្តសាំយ៉ុងផ្ទុកបទល្មើស កំពុងតែធ្វើដំណើរ ក៏បានបែកកង់រេ​ចង្កូតទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូដួលបាក់ជើង ក្នុងទិសដៅស្របគ្នា ពីទិសខាងជើងទៅត្បូង  នៅចំណុចភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។

រថយន្តសាំយ៉ុង ដែលបង្កហេតុ មានផ្ទុកឈើប្រណី​តចំនួន ៥២ស្លឹក ក្រោយពីបុកម៉ូតូ បានជ្រុលទៅបុកដើមអាកាស្យា នៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាលលេខ ភ្នំពេញ 2H 4322 បើកបរដោយម្ចាស់ឈ្មោះ ផាត បានដឹកឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ក៏បានបុកម៉ូតូ បណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ម្ចាស់ម៉ូតូឈ្មោះ ឆាយ ភេទប្រុស បណ្តាលឲ្យបាក់ជើង និងកូនប្រុសម្នាក់ របួសស្រាល។

ក្រោយពីបង្ក​ហេតុ ម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល នឹងបានបន្សល់រថយន្ត នឹងឈើ៥២សន្លឹក រួមទាំងម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍ យកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះអាយុជីវិត។

បើតាមការរៀបរាប់របស់អ្នក ដែលបាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្លូវជាតិលេខ៦២នេះ មានរថយន្តដឹកបទល្មើសក្នុងមួយយប់ៗហើយមួយថ្ងៃៗ មិនក្រោមពី១៥រថយន្ត ទៅ២០រថយន្តនោះទេ ក្នុងនោះគ្រប់រថយន្តទាំងអស់ បើកក្នុងល្បឿនលឿនដូចព្យុះ ពុំមានការបង្អង់នោះទេ ដោយសារតែផ្លូវជាតិលេខ៦២នេះ មានកុងត្រូលជជុះរាប់មិនអស់ មិនដឹងជា ស្ថាប័នខាងណាខ្លះនោះទេ តែងតែប្រើរថយន្តប្រដេញកាក់ពីមុខ កាក់ពីក្រោយ ដើម្បីទាមទារភាគហ៊ុន ឬគិតគូរបាយទឹក ទើបបង្ខំចិត្តឲ្យអ្នកបើកបររថយន្តទាំងនោះបន្ថែមល្បឿនគ្មាន ការគិតទៅដល់គ្រោះថ្នាក់អ្វីទាល់តែសោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post