header ads

Sponsor

រិទ្ធី

ក្រោយពីសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធី​ផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមាន​ឈ្មោះថា អ្វីៗទាំងអស់លើកលែង​តែអាវុធ (EBA) កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានពន្យល់ថា៖ ដើម្បីជៀសវាងការភាន់ច្រឡំអំពីការវិវត្តន៍ចុងក្រោយនៃចំណាត់ការរបស់សហភាពអឺរ៉ុបចំពោះគោលនយោបាយអនុគ្រោះពន្ធ EBA ក្នុងរយ:ពេល១២ខែនេះ មានការបែងចែកដំណាក់កាលដូចខាងក្រោម៖

-ត្រួតពិនិត្យយ៉ាងហ្មត់ចត់រយ:ពេល ០៦ខែ (គិតចាប់ផ្តើមពីខែកុម្ភៈ ២០១៩ - ខែកក្តដា ឆ្នាំ២០១៩)។ ៣ខែ (ខែសីហា រហូតដល់ ខែតុលា ឆ្នាំ២០១៩) សរសេររបាយការណ៍ និងប្រមូលភស្តុតាង រយៈពេល១ខែ (ខែវិច្ឆិកា ដល់ខែធ្នូ ២០១៩) ទទួលយកការបកស្រាយ និងឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាក្នុងរយ:ពេល និងរយៈពេល២ខែ (ខែមករា ដល់ខែកុម្ភ: ២០២០) គណ:កម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបប្រជុំសម្រេច។

លោក ព្រាប កុល បានគូសបញ្ជាក់ថា៖ កម្ពុជាមិនទាន់បាត់បង់ EBA នៅឡើយទេ ប៉ុន្តែអាចនឹងបាត់បង់ប្រសិនបើកម្ពុជាមិនកែរលម្អរស្ថានការបានល្អគ្រប់គ្រាន់ក្នុងរយ:ពេល ១២ខែខាងមុខនេះទេ។ ជាមួយគ្នានេះដែរ លោក ព្រាប កុល បានផ្តល់ដំណោះស្រាយដូចខាងក្រោម៖ 

១) សហភាពអឺរ៉ុបនឹងចាប់ផ្តើមនីតិវិធីជាផ្លួវការ ចាប់ពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ ដែលអាចឈានទៅរកការព្យួរ EBA នៅក្នុងខែកុម្ភ:ឆ្នាំ 2020 ប្រសិនបើ EU រកឃើញថាកម្ពុជាមិនមានការវត្តន៍ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

២) ថ្វីត្បិតពេលនេះទ្រនិចនាឡិកាចាប់ផ្តើមវិល ហើយបង្ករការព្រួយបារម្ភដល់ពាណិជ្ជករ និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ វាក៏ជាឱកាសមួយសម្រាប់ភាគីនយោបាយពាក់ព័ន្ធអាចជជែកគ្នា ដើម្បីស្វែករកដំណោះស្រាយ ដែលអាចឈានទៅបញ្ជៀសការព្យួរ EBA។ កិច្ចការនេះគួរត្រូវបានចាត់ទុកជាអាទិភាព និងដោយមិនគួរអូសបន្លាយពេលវេលាឡើយ។ 
៣) បញ្ហា EBA មិនមែនជាបញ្ហាពាក់ព័ន្ធតែជាមួយអ្នកនយោបាយប៉ុណ្ណោះទេ។ វាជាបញ្ហាដែលជះឥទ្ធពល់ដល់ពលរដ្ឋខ្មែររាប់លាននាក់ និងប៉ះពាល់ដល់អ្នកជំនួញ/ពាណិជ្ជករ ដែលវិនិយោគនៅកម្ពុជាជាច្រើននាក់។ ដូច្នេះយើងទាំងអស់មានសិទ្ធិ និងមានកាតព្វកិច្ចដឹងឮ ឈឺឆ្អាល និងចូលរួមស្វែងរកដំណោះស្រាយ។ យើងមិនគួរនៅស្ងៀម ហើយរង់ចាំក្លាយជាជនរងគ្រោះនោះទេ។ 
និងចំណុចខាងក្រោយ គឺជម្រើសនៃដំណោះស្រាយដែលល្អបំផុតគឺរួមមានធាតុផ្សំ ២យ៉ាងគឺ ក)កម្ពុជាអាចជៀសផុតពីការព្យួរ EBA និង ខ)បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានកែលម្អរ។ គន្លិះ ២នេះគឺជាស្នូលនៃដំណោះស្រាយ បើខ្វះមួយណាក៏មិនមែនជាដំណោះស្រាយល្អដែរសម្រាប់កម្ពុជា។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post