header ads

Sponsor

មុននេះបន្តិច យប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក បានទម្លាយសង្ខេបនូវលទ្ធផលនៃការសិក្សា លេីករណី ចុះអនុវត្តន៍សាលដីកានៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហន ដែលឈានដល់ហិង្សា ក្រុមការងារសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកសូមសង្ខេបជូនសាធារណៈជនអោយបានជ្រាបលំអិតដូចតទៅ

១ / ករណីនេះមានភាពមិនប្រក្រតីនៅត្រង់ចំណុច ចុះអនុវត្តន៍សាលដីកា យ៉ាងតក់ក្រហល់ ដែលប្រេីប្រាស់យោធាបន្ថែម ១០០ នាក់ ខណៈដែលយោធា មិនមែនជាសមត្ថកិច្ចយុត្តិធម៌ ជាពិសេសនីតិវិធីក្នុងការអនុវត្តន៍សាលដីកាគឺមានភាពមិនទាន់សមស្រប

២/ ករណីនេះយេីងខ្ញុំយល់ថាជាការអនុវត្តន៍ការងារ ខុសច្បាប់ ជាន់លេីខុស ច្បាប់ ព្រោះ ដីនៅចំណុចអនុវត្តន៍សាលដីកានោះជាដីរបស់រដ្ឋឋិតក្នុងគម្របព្រៃឆ្នាំ២០០២ មិនមែនរបស់បុគ្គលណាមួយទេ ករណីនេះគឺមានបុគ្គលមានអំណាចនៅពីក្រោយដេីម្បីបង្កេីតរូបភាពជំលោះ ឈ្លោះគ្នាដណ្ដេីមយកដីរដ្ឋ ដោយយកឯកសាខុសច្បាប់ ជាឯកសាដែលបាននរាករណ៍រួចគ្មានសុពលភាពលេីផ្លូវច្បាប់ទៅប្ដឹង ជាពិសេសតុលាកាកាត់ក្ដីបែងចែកដីរដ្ឋទៅអោយបុគ្គល ខណៈដែលដេីមបណ្ដឹងមិនមែនជាស្ថាប័នរដ្ឋទៅវិញ ! ករណីនេះបង្ហាញថាសាលាខេត្តចូលរួមអនុវត្តន៍សាលដីកា ខុស លេីខុស ដោយមិនជួយការពារដីរបស់រដ្ឋ

៣ /ករណីនេះពិតជាមានប៉ះពាល់ដល់ប្រជាពលរដ្ឋឈានដល់ការរងគ្រោះដោយអាវុធ ហេីយមានរូបភាពព្រៃផ្សៃរំលោភសិទ្ធមនុស្សដែលប៉ះពាល់ធ្ងន់ធ្ងរដល់នយោបាយការអន្តរជាតិខណៈដែលបង្កេីតរូបភាពស្មុគស្មាញមុនពេលប្រតិភូកម្ពុជាទៅទីក្រុងហ្សឺណេវដេីម្បីថ្លែងការណ៍ការពារ បរទេសចោទលាបពណ៌កម្ពុជាលេីបញ្ហាសិទ្ធមនុស្ស

លទ្ធផលនៃការស៊េីបអង្កេតបន្ថែមទៀត ក្រុមការងារយេីងឃេីញថាមានពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត ដែលថ្លេីមធំ វាស់វែងដីរដ្ឋ ជាដីឡូតិ៍ ទិញលក់យ៉ាងអាណាធិបតេយ្យបំផុតខណៈដែលដីនោះនៅជាដីរដ្ឋនៅឡេីយ ដោយពុំមានឯកសាគតិយុត្តិណាបង្ហាញជា បានឃ្វៀល ផ្ដល់អោយឯកជននោះទេ លទ្ធផលស៊េីបអង្កេតដំណាក់កាលទី២នេះយេីងខ្ញុំនិងរៀបចំរបាយការណ៍ភ្ជាប់ភស្តុតាងដាក់ជូនប្រមុខរដ្ឋាភិបាលបន្ថែមទៀត បន្ទាប់ពីលទ្ធផលស្រាវជ្រាវលេីកទី១យេីងបានដាក់ជូនប្រមុខរដ្ឋាភិបាលរួចហេីយកាលពីថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០១៩ នេះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post