header ads

Sponsor

ភ្នំពេញៈ ជនជាតិចិនប្រុសស្រី៣នាក់ បើករថយន្ត១គ្រឿង ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត PRIUS ពេញទំហឹង បណ្តាលឲ្យរេចង្កូតទៅបុកខឿនការ៉ាស់សាំងសូគីម៉ិច ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបទេពផន តាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ H-1 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-6573 បើកដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនិងប្រុសស្រី២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ រួមដំណើរនិងពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច ចំផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលរថយន្ត PRIUS រេចង្កូតទៅបុកខឿនការ៉ាស់សាំងសូគីម៉ិច រងការខូចខាតតិចតួច ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ចុងក្រោយខាងភាគីរថយន្តហ៊ីយ៉ានដាយ H-1 ចេញសំណងទៅឲ្យភាគីរថយន្ត PRIUS ចំនួន៥០០០ដុល្លារ ដើម្បីបញ្ចប់រឿង មិនរំខានសមត្ថកិច្ចចុះមកវាស់វែងនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post