header ads

Sponsor

ភ្នំពេញៈ សម្ដេច​តេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមកុំឲ្យមានការតក់ស្លុត និងភ័យខ្លាចឆ្កែខាំ​ ខណៈដែលរយៈពេលប៉ុន្មានថ្ងៃនេះ មានការជ្រួលច្របល់ និងតក់ស្លុត សម្រាប់ប្រជាពលរដ្ឋមួយចំនួន ​ដែលផ្អើលតាមគ្នា ទាក់ទងជាមួយនឹងការស្លាប់ ដោយសារឆ្កែខាំនេះ។

ក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​មានប្រសាសន៍ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការជ្រួលច្របល់ និងតក់ស្លុត សម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលផ្អើលតាមគ្នា ទាក់ទងជាមួយនឹងការស្លាប់ ដោយសារឆ្កែខាំ​ ហើយរហូតមានប្រជាពលរដ្ឋដល់វិទ្យាស្ថានប៉ាស្ទ័រ និងទីកន្លែងនានា ដែលមានមនុស្សទៅកកកុញ ដើម្បីទទួលយកសេវាវ៉ាក់សាំង ដែលមិនមែនជាសេចក្ដីត្រូវការចាំបាច់របស់ខ្លួន អ្នកដែលមិនមានឆ្កែខាំ ក៏ទៅរកវ៉ាក់សាំងដែរ ដែលធ្វើអោយកកស្ទះ។

សម្ដេចតេជោបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាល បានធ្វើការអំពាវនាវរួចហើយ យើងពិតជានឹងខិតខំដោះស្រាយក៏ប៉ុន្តែអ្នកដែលមិនមានឆ្កែខាំ ឬឆ្មាខាំ ក៏បែរជាទៅដល់ទីនោះដែរ បានធ្វើឲ្យពិបាកទៅដល់អ្នកដែលត្រូវទទួលវ៉ាក់សាំង ព្រោះវាមានកម្មវិធីកំណត់ចំនួនមនុស្សដែលត្រូវទទួលវ៉ាក់សាំង ក្នុងមួយថ្ងៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post