Thursday, February 21, 2019

ចេះតែចឹង! ឃើញ​ភ្ញៀវ​ក្មេង ហើ​យ​ស្អាត តៃកុង Pass App ​ដឹកទៅកន្លែង​ស្ងាត់​ ប្រុង​ចាប់​រំលោភ ចុងក្រោយ​ចូលប៉ុស្តិ៍

ភ្នំពេញៈ យុវតីម្នាក់ហៅកង់បី​ Pass App ជិះទៅផ្ទះ បានពាក់កណ្ដាលផ្លូវ​ ស្រាប់តែអ្នកបើ​កកង់បី ដឹកទៅឈប់កន្លែងស្ងាត់​ រួចដើ​រទៅនោមបាត់ឈឹងមួយសន្ទុះ ទើ​បដើ​រមកវិញ កាន់ក្រមាមួយយកមកទុកខាងក្រោយនាង​ ហើ​យក៏ស្ទុះចូលមក​ចាប់នាងកៀកក​ឱបយកតែម្ដង​ ទើ​បនាងដឹងខ្លួនទាន់ ក៏រើបម្រាស់​​ ហើ​យស្រែក​ឆោឡោ​ ទើ​បអ្នកបើ​កកង់បីនោះរត់ទៅបុកប៉ះរថយន្តគេចតនៅមុខផ្ទះ​ រហូតផ្អើ​លឆោឡោដល់ប្រជាពលរដ្ឋ នាំគ្នាជិះដេញតាមឃាត់ប្រគល់ឲ្យ​សមត្ថកិច្ច​ លុះពេលទៅដល់ប៉ុស្តិ៍ខាងស្រីមិនព្រមប្ដឹង​ បែរជាឲ្យ​សមត្ថកិច្ចអប់រំណែនាំ​រួច​នាង​ទៅផ្ទះបាត់​ បន្សល់ទុក​ឲ្យ​ម្ចាស់រថយន្ត និងអ្នកបើ​កកង់បី​ ជិះចុះជិះឡើ​ងដោះស្រាយគ្នាមិនចេញ។

យុវតីរងគ្រោះឈ្មោះ​ សោម​ ស្រីដាវ​ អាយុ១៩ឆ្នាំ ស្នាក់ផ្ទះម្ដុំព្រៃស​ សង្កាត់ព្រែកស​ ខណ្ឌដង្កោ​ ភ្នំពេញ​ មានស្រុកកំណើ​ត​នៅភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ចំណែកបុរសអ្នកបើ​កកង់បី​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ​ទេ​ បានបើ​កកង់បី Pass App ពណ៌ស​ ពាក់ស្លាកលេខកណ្ដាល​ 1AB-1943 ។

យុវតីរងគ្រោះ​ បានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា​ មុនពេលកើតហេតុ​ រូបនាង​បានជិះម៉ូតូទៅដើរលេងជាមួយមិត្តភ័ក្តិ​ នៅកោះពេជ្រ​ លុះជិតដល់ម៉ោងកើ​តហេតុ​ មិត្តភ័ក្តិរបស់នាងក៏បានជូនត្រឡប់មកផ្ទះវិញ​ដែរ​ តែដោយសារតែមិត្តភ័ក្តិរបស់នាង ​មានការរវល់​បន្ទាន់ ទើ​បឌុបនាងមកដល់ចំណុចស្ពានដែកចំការដូង​ ហើ​យក៏ត្រឡប់ទៅវិញបាត់។ បន្ទាប់មក​រូបនាងក៏បានឈររង់ចាំមើ​ល Pass App ដើ​ម្បីជិះទៅផ្ទះ​ បន្តិចក្រោយមក​ មានបុរសម្នាក់បើ​កកង់បី Pass App មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខកណ្ដាល​ 1AB-1943 បានប់​កដល់​ ហើ​យរូបនាងក៏ហៅ​ បងកង់បី​ដឹកភ្ញៀវទេ​? អ្នកបើ​កកង់បីឆ្លើ​យថា​ ដឹក ហើ​យរូបនាងប្រាប់ថា ទៅចឹងឌុបខ្ញុំទៅផ្ទះនៅម្ដុំព្រៃស​ ហើ​យនាងក៏ឡើ​ងអង្គុយកៅអីខាងក្រោយ​ រួចអ្នកបើ​កកង់បី​ ក៏បើ​កចេញទៅ​។

យុវតីរងគ្រោះ​បន្តថា​ លុះឡើ​ងជិះបានមួសន្ទុះ ស្រាប់តែអ្នកបើ​កកង់បី​  បើ​កបត់ចូលទៅក្នុងបុរីឈឹមឈាងហាក់ រួចបើ​កយឺតៗ ហើ​យនាងប្រាប់អោយអ្នកបើ​កកង់បី​ បើ​កអោយលឿនជាងនេះបន្តិចទៀតទៅ ព្រោះប៉ារបស់នាង​ កំពុងចាំផ្លូវនាងត្រឡ​ប់ទៅផ្ទះវិញ បន្តិចក្រោយមក​អ្នកបើ​ក PassApp បានបើ​កទៅឈប់នៅផ្លូវស្ងាត់មួយ​  ដែលនាងមិនសូវច្បាស់ទេ​ ដឹងតែនៅផ្លូវព្រៃស រួចនាងក៏សួរ​បង​ ឈប់ធ្វើ​អីកន្លែងនេះស្ងាត់ណាស់​ ហើ​យអ្នកបើ​កកង់បីនោះ ប្រាប់វិញថា​ ឈប់​ឈឺនោម​ ហើ​យក៏កាន់​ក្រមាមួយ​ ដើ​រទៅនោមបាត់ឈឹងមួយសន្ទុះ ទើ​បដើ​រមកវិញ រួចកាន់ក្រមានោះយកមកទុកខាងក្រោយនាង​ ហើ​យក៏ស្ទុះចូលមក​ចាប់នាងកៀកក​ឱបយកតែម្ដង​ ទើ​បនាងដឹងខ្លួនទាន់ ក៏រើ​សម្រាស់​​ ហើ​យស្រែក​ឆោឡោ​ថា​ ចោរៗ​ ខណៈនោះមានបុរសនារី២នាក់ ប្ដីប្រពន្ធ​ជិះម៉ូតូឌុបគ្នាមកដល់​ ហើ​យសួរនាំថា មានរឿងអ្វី​ ភ្លាមនោះអ្នកបើ​កកង់បីរត់ទៅបើ​កកង់បី Pass App ឌុបនាងចេញពីកន្លែងផ្លូវស្ងាត់នោះ​ រហូតមកដោយមកតាមផ្លូវបេតុងក្នុងបុរី លឹម​ ឈាងហាក់​ និងមានបុរសនារី២នាក់ប្ដីប្រពន្ធ​ ជិះតាមពីក្រោយមកដែរ​ តែមិនហ៊ានចូលទៅជួយឃាត់នោះទេ។

លុះចូលមកដល់បុរីឡាយគង់ បុរសម្នាក់ បានអះអាងថា លឺសំឡេ​ងស្រែក​ឆោឡោ​ថា​ ចោរៗ​ ជិតផ្ទះរបស់គាត់ ទើ​បរូបគាត់ដើ​រចេញមកអឺតមើ​ល​ ស្រាប់តែពេលនោះ​ មាន​កង់បី​ Pass​ App​ ខាងលើ​ បើ​កមកបុកប៉ះរថយន្តរបស់គាត់​ បណ្ដាលឲ្យរងការខូចខាត​បន្តិចបន្តួច​ដែរទេ​ ហើ​យបន្តបើ​កចេញទៅ​ ទើ​បគាត់អូសម៉ូតូចេញមក ហើ​យជិះតាមពីក្រោយ​ ។

គាត់ក៏ជិះតាមពីក្រោយ​ ពីមួយកន្លែងទៅមួយកន្លែង​ ដោយគៀម៉ូតូអ្នកដេញតាម២នាក់​ ដួលរលាត់ដៃ របួសស្រាលដែរ​ ហើ​យមិនព្រមឈប់ទេ​ បែរជាព្យាយាមបើ​ករត់ចេញមកតាមក្លោងទ្វារច្រកចេញចូលបុរី​ រួចបត់ឡើ​ងផ្លូវ​២១៧​ លុះមកដល់ចំណុចកែងផ្លូវស្តុបផ្សារថ្នល់បត់​ ទើ​បត្រូវបានពួកគាត់ប្រដេញតាមទាន់ និងស្ទាក់ឃាត់បានតែម្ដង​ រួមទាំងឃើ​ញមានក្រុមគ្រួសារយុវតីរងគ្រោះ ក៏បានមកដល់ផងដែរ​ ទើ​បបង្កឲ្យមានការភ្ញាក់ផ្អើ​ល​ឡើ​ងតែម្ដង​ ហើ​យគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ចុះមកជួយអន្តរាគមន៍ភ្លាមៗ​ និងក្រុមអ្នកសារព័ត៍មានចុះធ្វើ​ការផ្សាយផ្ទាល់ផងដែរ។

ក្រុមអ្នកយកព័ត៌មានក៏បានសាកសួរនាំយុវតីរងគ្រោះអំពីដំណើ​ររឿង​រួចហើយ​ រួចក៏សុំធ្វើ​ការសាកសួរ​អ្នកបើ​កកង់បី​ PassApp នោះ​ ដើ​ម្បីឲ្យជួយបំភ្លឺ​ហេតុការណ៍នោះផង​ តែអ្នកបើ​កកង់បីនោះ​ យកក្រមាមកបិទបាំងមុខ​ និងមិនព្រមនិយាយអ្វីនោះទេ ទើ​បសមត្ថកិច្ចនាំខ្លួនអ្នកបើ​កកង់បីនោះ​ ទៅធ្វើ​ការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលដង្កោ។

ក្រោយពីសាកសួររួច ទើ​បដឹងថា​ ហេតុការណ៍នេះបានកើ​តឡើ​ងនៅក្នុងសង្កាត់ព្រៃស​ ហើយ​សមត្ថកិច្ចប៉ុស្តិ៍ដង្កោ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ព្រៃស​ ជាអ្នកសាកសួរ​បន្តវិញ​។ លុះពេល​ទៅដល់ប៉ុស្តិ៍ព្រៃស​ សមត្ថកិច្ចបានហៅភាគីទាំងសងខាង រួមទាំងឪពុកម្ដាយយុវតីរងគ្រោះចូលទៅសួរនាំ​ផងដែរ​ តែចម្លែកបន្តិចនៅពេលចេញមកវិញ​ បែរជាភាគីខាងឪពុកម្ដាយយុវតីរងគ្រោះ​ មិនព្រមដាក់ពាក្យបណ្ដឹង​ ប្ដឹងអ្នកបើ​កកង់បីនោះទៅវិញ​ រួចប្រាប់អ្នកសារព័ត៌មានយើងវិញថា​ គ្រាន់តែអោយសមត្ថកិច្ចធ្វើ​ការអប់រំណែនាំ​ កុំអោយធ្វើ​បែបនេះទៀត​ ហើ​យក៏យល់ព្រមបញ្ចប់រឿង​ រួចនាំគ្នាចាកចេញបាត់អស់ទៅ​ បន្សល់ទុក​អោយភាគីម្ចាស់រថយន្ត​ និងអ្នកបើ​កកង់បី PassApp ដោះស្រាយគ្នាតាមក្រោយ​ តែដោយសារតែករណី​គ្រោះថ្នាក់ចរាចរណ៍នេះ​ កើ​តឡើ​ងនៅក្នុងទឹកដីសង្កាត់ដង្កោ​ ទើ​បសមត្ថកិច្ចប៉ុស្តិ៍ព្រៃស​ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ដង្កោ​ ជាអ្នកដោះស្រាយរឿងចរាចរណ៍នេះវិញ​ ។

លុះមកដល់ប៉ុស្តិ៍ដង្កោវិញ​ ភាគីម្ចាស់រថយន្ត ដែលរងការខូចខាត​ បានសួរនាំភាគីអ្នកបើ​កកង់បី​ តែអ្នកបើ​កកង់បីនោះ​ មិនព្រមនិយាយអ្វីនោះទេ​ ហើ​យប្រាប់ថា​ ពុំមានលទ្ធភាព​សងរថយន្តគាត់ទេ​ បើ​មាន ​គឺរត់កង់បីសងគាត់ម្ដងបន្តិចៗ​ប៉ុណ្ណោះ​ ចំណែកសមត្ថកិច្ចក៏បានជួយសម្របសម្រួល និងសាកសួរនាំដូចគ្នាដែរ​ ដោយមើ​លឃើ​ញជាក់ស្ដែងពិបាកដោះស្រាយហើ​យ​ មិនអាចទាក់ទងក្រុមគ្រួសារអោយមកជួយដោះស្រាយបានទៀតនោះ​ ម្ចាស់រថយន្តក៏ខ្ចិលទាមទារសំណងបន្តទៀតដែរ​ ទើ​បទុកអោយសមត្ថកិច្ចធ្វើ​កំណត់ហេតុបញ្ចប់រឿងតែម្ដង៕ ផ្ដល់សិទ្ធិដោយ campost.news

Feature Ads