header ads

Sponsor

តាកែវៈ ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧៖៣០នាទីព្រឹក​ ដោយផ្អែកលើរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីលួចម៉ូតូកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩  នៅចំណុចខាងជើងផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ។

ជនសង្ស័យឈ្មោះ នាល នី ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី បច្ចុប្បន្នស្នាក់នៅផ្ទះជួលទួលពង្រ រាជធានីភ្នំពេញ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាក HONDA C125 ពណ៌ក្រហម សេរី២០០៣ ពាក់ស្លាកលេខ ភ្នំពេញ-6166 របស់ឈ្មោះ សួង ង៉ន ភេទប្រុស អាយុ៥៨ឆ្នាំ(កសិករ) រស់នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈពេលម្ចាស់បានបញ្ឈទុកនៅចំណុចកើតហេតុខាងលើ ហើយបានជិះម៉ូតូរត់គេចខ្លួនបាត់ ។ លុះដល់វេលាខាងលើ  មានប្រជាពលរដ្ឋបានប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចនៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលថត​បានពេលធ្វើសកម្មភាព ក៏បានរាយការណ៍ជូនសមត្ថកិច្ចនធ្វើការឃាត់ខ្លួន ដើម្បីយកទៅសាកសួរតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំ និងស្រាវជ្រាវស្វែងរកបក្ខពួកដើម្បីចាត់ការតាមនីតិវិធី៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post