header ads

Sponsor

ភ្នំពេញៈ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិ​តស្រាល រាជធានីភ្នំពេញ បានឲ្យ​ដឹងនៅថ្ងៃទី ២ មី​នា ២០១៩នេះថា បុរសស្ត្រីជនជាតិចិនចំនួន១៣នាក់ ដែលបានឃាត់ខ្លួននៅក្លឹបកម្សាន្ត​រ៉ុក នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅឲ្យ​សមត្ថកិច្ចផ្នែកអន្តោប្រវេសហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចនាយកដ្ឋានអនុវត្តនីតិវិធី បានអោយដឹងថា ខាងនាយកដ្ឋាន បានទំនាក់ទំនងទៅខាងស្ថានទូតចិនរួចហើយ ដើម្បីអនុវត្តការបណ្ដេញចេញទៅប្រទេសកំណើតវិញរបស់បុរស ស្ត្រីជនជាតិចិនទាំង១៣នាក់នោះ។

ដោយឡែកយុវជនខ្មែរប្រុសស្រីចំនួន១៧នាក់ ដែលនគរបាលបញ្ជូនមកតុលាការនោះ កំពុងត្រូវបានសាកសួរនៅក្នុងតំណាក់កាលស៊ើ​បសួររបស់លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ ដោយមិនទាន់សម្រេចបែបណាទេ ព្រោះ​ក្រុមយុ​វជន យុវនារីទាំង១៧នាក់ មានស្តុកសារធាតុញៀនក្នុងខ្លួនយ៉ាងពេញទំហឹង។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត​រ៉ុក ពិតមែនតែសមត្ថកិច្ចធ្វើទៅចំគោលដៅល្អឥតខ្ចោះ រឹបអូសគ្រឿងញៀនបានយ៉ាងសន្ធឹក ឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៣១២នាក់ មើលទៅសម្បើមណាស់ តែទីបំផុតរកអ្នកទទួលខុសមិនឃើញ សូម្បីតែឧកញ៉ា គិត ធាង ជាម្ចាស់អាជីវកម្ម ចុះកិច្ចសន្យាជាមួយសមត្ថកិច្ចមូលដ្ឋានថា មិនអោយមានការលក់ដូរ ផលិតគ្រឿងញៀន ក៏អត់មានកំហុសដែរ សូមសរសើរនីតិវិធីដំណោះស្រាយនេះខ្លាំងណាស់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post