header ads

Sponsor

ភ្នំពេញៈ ក្រុមសាស្ត្រចារ្យជាអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ បានអះ អាងថាខ្មែរគឺជាអ្នកបង្កើតលេខសូន្យមុនគេនៅក្នុងចំណោមប្រទេសលើកពិភពលោក។

ក្នុងកិច្ចសម្ភាសន៍ក្រោយសិន្នីសិទស្តីប្រវត្តិគណិតវិទ្យាលេខសូន្យនាព្រឹកថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េ(CKCC)លោក សាស្ត្រាចារ្យ ប៉ាត់ ស៊ុយគ្រីប្រធានក្រុមអ្នកស្រាវជ្រាវស្ម័គ្រចិត្តខ្មែរបានឲ្យដឹងថាលេខសូន្យគឺ ប្រទេសខ្មែរជាអ្នករកឃើញលេខសូន្យមុនគេ។

លោកបន្តថាលេខសូន្យត្រូវបានគេសរសេតំណាងឲ្យលេខដែលគេសរសេជាតួរអក្សរគឺលេខ៦០៤ហើយ លេខសូន្យនេះត្រូវបានសិក្សាជាច្រើនឆ្នាំមកហើយ។

លោកសាស្ត្រចារ្យ បាន បញ្ជាក់ថា៖«យើងខ្ញុំបានសិក្សាក្នុងផ្សព្វផ្សាយលេខសូន្យនេះអស់រយៈពេល៥ឆ្នាំមកហើយ ដើម្បីឲ្យខ្មែរយើងដឹងថាខ្មែរយើងជាអ្នកបង្កើត»។

ចំណែកលោកសាស្ត្រ វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ផ្នែកសាលាចារឹតនិងប្រវត្តិសា ស្ត្រ ខ្មែរនិង អាស៊ីអាគ្មេយ៍បានលើកឡើងថាបានទេគេដឹងថាប្រទេសខ្មែរមាន ប្រវត្តិសាស្ត្រយូរ អង្វែ ងជាគេងដោយសារតែមានចារអក្សរនៅលើថ្ម។

លោកបញ្ជាក់ថា៖«អក្សរនៅលើថ្មគឺជាប្រភពភស្តុតាងរឹងមួយដែលមិនអាចអ្នកណាម្នាក់កែប្រែងបានទេ ។ហើយភាគច្រើនសុទ្ធសឹងជាឯកសារសហ័សសម័យ គឺគេសរសេកាល ពី ពេលណា ហើយវាបន្សល់ទុករហូតដល់សព្វថ្ងៃអត់មាននអ្នកណាកែបានទេ»។

លោកក៏បានលើកឡើងថាចំពោះតួលេខ ឬអក្សរនោះខ្មែរយើងមិនបានបង្កើត អក្ស ដោយខ្លួនឯងនោះទេ  គឺយើងយកតួអក្សពីប្រទេសឥណ្ឌា ដូច្នេះទាំងអក្សរ និងលេខមក ពី ស្រុ កឥណ្ឌា។ គ្រាន់តែថាតាមរយៈការស្រាវជ្រាវកន្លងមកតួលេខសូន្យ យើងរកឃើ ញថាមាន នៅ លើកផ្ទាំងសិលាចរិកខ្មែរយើងដែលចាស់ជាងគេនៅ លើពិភពលោក»។

យ៉ាងណាក្តីលោកសាស្ត្រាចារ្យបានក៏បានលើកឡើងថាខ្មែរយើងពិបាកក្នុងការនិយាយថាខ្មែរជាអ្នកបង្កើតលេខសូន្យ ព្រោះថាពាក្យថាលេខសូន្យនោះគឺកើតចេញពីពាក្យបាលីសំស្ក្រឹ ត។ដូច្នេះខ្ញុំអាចអះអាងថាលេខសូន្យដែលយើងកំពុងប្រើគឺមានមានវ័យចំណាស់ជាងគេនៅក្នុងពិភពលោក ដែលចាស់ជាងស្រុកឥណ្ឌា ចាស់ជាងស្រុកជ្វា និងកន្លែងដទៃទៀត»។

ជាមួយគ្នានោះដែរលោកសាស្ត្រាចារ្យក៏បានអះអាងថាតួលេខ១ ដល់លេខ៩ គឺមាន លក្ខណៈស្រដៀងគ្នាលេខនៅក្នុងស្រុកឥណ្ឌា និងលេខអារ៉ាប់។ លោកថាលេខ ១,២,៣,៤,៥ ,៦,៧នៅសម័យអង្គនឹងដូចលេខអារ៉ាប់សព្វថ្ងៃ ប៉ុន្តែលើកលែងតែ៨ និង៩ មានលក្ខណៈ ខុស គ្នា។

លោកឈុនហុកសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើ ងថាសន្នីសិទស្តីពីប្រវត្តិគណិតវិទ្យានៃលេខសួន្យ មានគោលបំណងផ្តល់នូវចំណេះដឹងដូចជា ការអប់រំគណិតវិទ្យា ប្រវត្តិ និងការវិវត្តន៍គណិតវិទ្យា ការលើកកម្ពស់ គណិតវិទ្យា ការជំរុញវ ប្បធម៌ស្រាវជ្រាវគណិតវិទ្យា។

ជាមួយគ្នានោះដែលោកក៏បានអះអាងសន្និសិទនេះក៏មិនត្រឹមលើកកម្ពស់ទស្សនវិស័យស្ថាប័នគណិតវិទ្យាប៉ុណ្ណោះទេ  ក៏ចូលរួមលើកកម្ពស់មុខវិទ្យាផ្សេងៗទៀតផងដែរ។លើសពីនេះសន្និសិទក៏មានការចូលពីតំណាងក្រសួងអប់រំយុវជននិងកីឡា ព្រមទាំង ពីភាគីពាក់ព័ន្ធព្រមទាំងនិស្សិតជាច្រើនរយនាក់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post