header ads

Sponsor

ភ្នំពេញៈ បុរសបរទេសម្នាក់​ ចូលបាបារាំង ហៅនារីរូបស្រស់៣នាក់ ជាអ្នកកំដរភ្ញៀវ មកផឹកកំដរ ដោយប្រាប់ថា ខ្លួនជាអ្នកប៉ាវ (Pay) រួចហៅស្រាមកផឹកអស់ម្នាក់មួយកែវ​ និងបាននិយាយសាសងគ្នាជាមួយនារីរូបស្រស់ទាំងនោះ រហូតផឹកអស់​៤កែវ រាងធ្លាក់ភ្នែកបន្តិច​ បុរសបរទេសនោះ បានហៅមេការមកគិតលុយ អស់៦៦ដុល្លារ​ បែរជាឡាំប៉ា​ មិនព្រមឲ្យលុយ​ រួចប្រកែកថា មិនព្រមចេញលុយឲ្យ​នារី ដែលអង្គុយកំដរទាំង៣នាក់នោះទេ​ អោយគិតលុយតែ៤កែវរបស់គាត់ប៉ុណ្ណោះ​ រួចដើ​រចេញទៅ ទើបនារីជាមេការ​ ដើ​រទៅតាមឃាត់​ ហើ​យប្រាប់អោយគិតលុយសិនចាំទៅ​ រួចវាយនាង២ដៃ​ ហើ​យបម្រុងឡើ​ងកង់បី​ មេការដើ​រតាមទៀត​ ទើ​បបុរសបរទេសនោះ​ បាន​ទះនាង៣កុំផ្លៀង​ផ្ទប់កង់បី ផ្អើ​លអ្នកជិតនោះជួយឃាត់ហៅសមត្ថកិច្ចចុះមកអន្តរាគមន៍​។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​៣​៖​១០​នាទី​ទៀ​ប​ភ្លឺ ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៦​កែង​ផ្លូវ​១៣ នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល​បារ​បារាំង​ច្រើន​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុ​ បុរសបរទេសម្នាក់​ ចូលបាបារាំងមួយកន្លែង នៅតាមបណ្ដោយផ្លូវ១៣៦​ រួចហៅនារីរូបស្រស់៣នាក់ ជាអ្នកកំដរភ្ញៀវ មកផឹកកំដរ ដោយប្រាប់ថា ខ្លួនជាអ្នកប៉ាវ (Pay) រួចហៅស្រាមកផឹកអស់ម្នាក់មួយកែវ​ និងបាននិយាយសាសងគ្នាជាមួយនារីរូបស្រស់ទាំងនោះ រហូតផឹកអស់​ ៤កែវ រាងធ្លាក់ភ្នែកបន្តិច​ បុរសបរទេសនោះ បានហៅមេការមកគិតលុយ អស់៦៦ដុល្លារ​ បែរជាឡាំប៉ា​ មិនព្រមឲ្យលុយ​ រួចប្រកែកថា មិនព្រមចេញលុយអោយនារី ដែលអង្គុយកំដរទាំង៣នាក់នោះទេ​ អោយគិតលុយតែ៤កែវរបស់គាត់ប៉ុណ្ណោះ​ រួចដើ​រចេញទៅ ទើ​បនារីជាមេការ​ ដើ​រទៅតាមឃាត់​ ហើ​យប្រាប់អោយគិតលុយសិនចាំទៅ​ រួចវាយនាង២ដៃ​ ហើ​យបម្រុងឡើ​ងកង់បី​ មេការដើ​រតាមទៀត​ ទើ​បបុរសបរទេសនោះ​ទះ នាង៣កុំផ្លៀង​ផ្ទប់កង់បី ផ្អើ​លអ្នកជិតនោះជួយឃាត់ហៅសមត្ថកិច្ចចុះមកអន្តរាគមន៍​ ទើ​បជនបរទេសនោះ ព្រមអោយលុយ​គ្រប់ចំនួន​។

ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​បាន​និយាយ​ថា ស្រី​ៗ​នឹង​នារី​ភេទ​ទី​៣​ ដែល​ធ្វើការ​នៅ​ផ្លូវ​១៣៦​នោះ គឺរ​ញ៉េ​រ​ញៃ​ពេញ​តែ​ពេញ​ផ្លូវ ដែល​មានរឿង​ហេតុ​ម្តង​ៗ​ គឺ​នាំ​គ្នា​ព្រួត​ធ្វើបាប​ជនជាតិ​បរទេស​ណាស់ តែបរទេសមួយចំនួនអោយតែផឹកស្រវឹងគឺខូច​ ទើ​បអោយតែមានរឿង គឺអ្នកធ្វើ​ការនៅម្ដុំផ្លូវ១៣៦នោះ​ តែចេញមកជួយគ្នា​។

​ក្រោយ​ពេល​កើតហេតុ​ជនជាតិ​បរ​ទេសនោះ ​សុខចិត្ត​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៤០០​ដុល្លារ ទៅអោយនារីរងគ្រោះ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post