header ads

Sponsor

កណ្តាលៈ កម្លាំងនគរបាលនៃការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បើកការស្រាវជ្រាវតាម​ចាប់ខ្លួនប្រធានក្រុមហ៊ុន ប៊ុនធា អចនទ្រព្យ BTR ម្នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ យោងតាមពាក្យបណ្ដឹងជនរងគ្រោះ៣នាក់ ពាក់ព័ន្ធករណីឆបោក។

ករណីឆបោកខាងលើនេះ កើតឡើ​ងតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ​ ប្រព្រឹត្តក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ១.ឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២.ឈ្មោះ ភឿន សាក់ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ភាព ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀចខេត្តព្រៃវែង មុខរបរ ប្រធានក្រុមហ៊ុន ប៊ុនធា អចនទ្រព្យ BTR ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចកដហូតវត្ថុតាងចាប់រួមមាន ៖ ១.កាំភ្លើងខ្លីម៉ាក K59 លេខ EP7974 ,បង់០១គ្រាប់១២និងស្រោមកាំភ្លើង០៤ ។ ២.ទូរស័ព្ទដៃ០៣គ្រឿង ម៉ាកHUAWEI ០២គ្រឿងពណ៌ ខៀវ និងម៉ាកCootel ពណ៌ស០១គ្រឿង។ ៣.ត្រាមូល(ក្រុមហ៊ុនអចនៈទ្រព្យ BTR។ ៤.នាមប័ណ្ណក្រុមហ៊ុនមួយដុំ។ ៥.ប័ណ្ណបើកបររថយន្ដ០១។ ៦.លិខិតបញ្ជាបេសកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974។ ៧.លិខិតបញ្ជាបេកម្ម គេហទំព័រ អេជីជីញូធីវីអនឡាញ០១ ។ ៨.កាតអ្នកសារព័ត៌មាន០១។ ៩.កិច្ចសន្យាលក់ដី និងទទួលប្រាក់កក់០១ក្បាល។ ១០.កាបូបដៃ ពណ៌ខ្មៅ០១។  ១១.សៀវ ភៅកត់ត្រា០២ក្បាល។ ១២.រថយន្ដម៉ាកTUNDRA ពណ៌ស សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5086 ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៨ ឈ្មោះ ហុង លឹមហូរ ឈ្មោះភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង អ្នកទាំងបីខាងលើ បានទៅទិញដីពុះឡូតិ៍ពីក្រុមហ៊ុន ប៊ុនធាអចនទ្រព្យ BTR ដែលមានទីតាំងនៅចំណុច ភូមិថ្មី  ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទីតាំងមួយទៀត ចំណុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្មោះ ហុង លឹមហូរ ទិញ២ឡូតិ៍ស្មើនិង ១០X២០ម៉ែត្រ ក្រុមហ៊ុនយកលុយកក់មុន ១.៩២០ដុល្លារ (មួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ឈ្មោះ ភឿន សាក់ឡេង ទិញដី២ឡូតិ៍ ស្មើនិង ១០X ២០ម៉ែត្រ យកលុយកក់មុន ២.០០០ដុល្លារ(ពីរពាន់ដុល្លារ) និងឈ្មោះ វង្ស សុខខេង ទិញដី១ឡូតិ៍ ឲ្យលុយក្រុមហ៊ុន ភាព ប៊ុនធា ៣.០០០ដុល្លារ (បីពាន់ដុល្លារ)។ សរុបទឹកប្រាក់ អ្នកទាំង៣ខាងលើ ក្រុមហ៊ុន ភាព ប៊ុនធា យកទៅ៦.៩២០ដុល្លារ (ប្រាំមួយពាន់ប្រាំបួនរយម្ហៃដុល្លារ)ទំហំដីចំនួន ៥ឡូតិ៍ ស្មើរនិង (២៥X២០ម៉ែត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុនសន្យាថា នឹងចេញប្លង់រឹងឲ្យក្នុងរយៈពេលបីខែក្រោយ លុះដល់ថ្ងៃកំណត់អ្នកទាំងបីខាងលើ បានមកសួររកប្លង់ និងដី ស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថា គ្មានដីឲ្យទេ ហើយបានគេចវេស និងមិនព្រមទទួលខុសត្រូវជាមួយជនរងគ្រោះឡើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង​ចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post