header ads

Sponsor

កំពង់ឆ្នាំងៈ ប្ដីកំណាចឃោរឃៅញៀនថ្នាំ ផឹកស្រាស្រវឹង​ ដុតផ្ទះខ្លួនឯងឆេះម៉ត់ ហើយថែមទាំងវាយប្រពន្ធសន្លប់ស្តូកស្តឹង ត្រូវបានក្រុមប្រឹក្សាឃុំថ្មឥដ្ឋទទួលផ្នែកស្ត្រី និងកុមារ ព្រមទាំង​បងប្អូនប្រជាពលដ្ឋជិតខាង បានហៅរថយន្តឈ្នួល បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាចភ្លាមៗ។

អំពើហិង្សា និងផុតបំផ្លាញផ្ទះខ្លួនឯងខាងលើនេះ បានកើ​តឡើ​ងកាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិគរ ឃុំថ្មឥដ្ឋ  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ស្ត្រីជាប្រពន្ធឈ្មោះ ឌុច ហន ហៅ (ទ្រេន) អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានកូន២នាក់ នៅក្នុងបន្ទុក។ ប្តីស្រវឹងខួបឈ្មោះ សម្បត្តិ សុធី អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

បើតាមប្រភពពីអ្នកជិតខាង បានរៀបរាប់ឲ្យដឹងថា គ្រួសារនេះបានរៀបការជាយូរឆ្នាំមកហើយ  តាំងតែពីរៀបការមក គ្រួសារនេះមិនដែលមានសុភមង្គលទេ កូនប្រពន្ធតែងតែរងទុក្ខលំបាក ដោយប្ដីកំណាចរូបនេះ ផឹកស៊ី​ស្រវឹងស្រែកឡូឡា ក្អេងក្អាងប្រើ​អំពើ​ហិ​ង្សា វាយដំជាច្រើនដង ​សង្ស័យញៀនថ្នាំទៀតផង ព្រោះបុគ្គលមួយនេះទៅឆ្ងាយស្រុកយូរៗចូលផ្ទះម្តង។ ហើយកន្លងមកធ្លាប់វាយ​ប្រពន្ធសន្លប់ ត្រូវបានប៉ុស្តិ៍នគរបាល ឃុំថ្មឥដ្ឋ ឃុំខ្លួននៅអធិការនគរបាលស្រុកកំពង់ត្រឡាច បានតែមួយយប់ ព្រលឹមឡើងមកដល់ផ្ទះវិញដដែល មិនដឹងយ៉ាងម៉េច។

បើតាមប្រភពដោយឡែផ្សេងទៀតបានលើកឡើងថា សង្ស័យតែសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ត្រូវថ្នាំសណ្តំរបស់បងប្អូនសាច់ញាតិបុគ្គលនេះទេដឹង ។ ក្រោយមកអ្នកភូមិបានរាយការណ៍ ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មឥដ្ឋ ភ្លាមៗនោះសមត្ថកិច្ចនគបាលប៉ុស្តិ៍បានមកដល់ហើយ មិនបានឃាត់ខ្លួនបុរសជាប្តីឃោឃៅឈ្មោះ សម្បត្តិ សុធី នោះទេ។

រហូតមកដល់ម៉ោង ៦៖៤០នាទីថ្ងៃ​កើតហេតុ ពេលប្រពន្ធ ឈ្មោះ ឌុច ហន  ហៅ  (ត្រេន ) មកពីធ្វើការរោងចក្រវិញ ហើយកំពុងតែអង្គុយហូបនំ​បាញ់ឆែវ នៅលើ​គ្រែ ទាំងទឹកភ្នែកទាំងអួលដើមក ទាំងឈឺចុកឈាម ហួសចិត្ត ដែលប្តីកំណាចឃោឃៅដុតបំផ្លាញផ្ទះចោល ស្រាប់តែជនសង្ស័យជាប្តី បានចាប់បោចសក់ប្រពន្ធទម្លាក់ពីលើគ្រែ ហើយបានយកអង្រែបុកគ្រឿងវាយទៅលើប្រពន្ធចំនួនពីរអង្រែ បណ្ដាលអោយប្រពន្ធសន្លប់ធំ  ហើយបានអ្នកភូមិជិតខាងទៅជួយអន្តរាគមន៍ ហើយបានហៅរថយន្តឈ្នួលដឹកជនរងគ្រោះជាប្រពន្ធទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចភ្លាមភ្លាម។

ចំណែកជនសង្ស័យជាប្តី ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បាន  ហើយតេហៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មឥដ្ឋ នាំខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច  ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។

តែអ្វីដែលហួសចិត្តនោះ បងប្អូនប្រជាពលរដ្ឋអ្នកភូមិគរ ឃុំថ្មឥដ្ឋ ប្រជាពលរដ្ឋគេមានការងឿងឆ្ងល់ថា ហេតុអ្វីបុគ្គលជាជនសង្ស័យរូបនេះ កន្លងមកធ្លាប់ឃាត់ខ្លួនបានករណីប្រើអំពើ​ហិង្សាវាយដំច្រំធាក់មកលើប្រពន្ធកូនជាញឹកញាប់  រហូតពេលខ្លះប្រពន្ធទ្រាំមិនបាន ក៏ប្រើហិង្សាតទៅវិញ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ថ្មឥដ្ឋ បានឃាត់ខ្លួនជនសង្ស័យជាប្តីរូបនេះបញ្ជូនទៅដល់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចហើ​យ  មិនដឹងហេតុអ្វី បានបុគ្គលរូបនេះ ព្រលឹមឡើ​ង ត្រូវមកផ្ទះវិញ ដោយស្វ័យប្រវត្តិអីចឹង?

ក្នុងករណីខាងលើនេះ មហាជននិងអ្នកភូមិគរ ឃុំថ្មឥដ្ឋ កំពុងតែរង់ចាំមើលចំណាត់ការរបស់មេ​ប៉ុស្តិ៍ថ្មឥដ្ឋ លោក វង់ សុភី ហៅ ( បាន ) និង​អធិការស្រុកកំពង់ត្រឡាច លោក នន ស៊ី​ណាត តើអាចអនុវត្តតាមនីតិវិធីច្បាប់បានដែរឬទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post