header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ បានឃាត់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភសេពសន្ថវៈ(ចាប់គំរាមរួមភេទ) នៅចំណុចក្នុងផ្ទះលេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភា សាម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ភ យ យ ភេទស្រី អាយុ១៦ឆ្នាំ ជានជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្នុងឆ្នាំ២០០២ ជនសង្ស័យ និងប្រពន្ធ បានយកក្មេងស្រីរងគ្រោះ មកចញ្ចឹមធ្វើជាកូន លុះនៅដើមឆ្នាំ២០១៨ មិនចាំថ្ងៃខែ ជនសង្ស័យបាននាំជនរងគ្រោះត្រូវជាកូនចញ្ចឹមទៅនេសាទត្រី នៅបឹងទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដោយមានសកម្មភាពស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពគំរាមចាប់រំលោភជនរងគ្រោះ ជាច្រើនលើក រហូទដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ពេលព្រឹកជនសង្ស័យបានធ្វើសកម្មភាពគំរាមចាប់រំលោភជនរងគ្រោះបន្តទៀត ហើយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ពេលព្រឹកម៉ោងប្រហែល៧និង៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពគំរាមចាប់រំលោភទៀត ប៉ុន្តែត្រូវជនរងគ្រោះរើបំរ៉ាស់ និងខាំដៃជនសង្ស័យរួចគេចខ្លួន រួចនិយាយប្រាប់ម្តាយរបស់ខ្លួនពីរឿងហេតុខាងលើ លុះព្រឹកឡើងថ្ងៃខែឆ្នាំដដែល ម្តាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃ្មួញ។

ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ លោក ញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញ បានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅឃាត់ខ្លួនជនសង្ស័យ នៅចំណុចក្នុងផ្ទះរបស់ខ្លួន លេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ហើយកសាងសំណុំរឿងបញ្ជូនមកធ្វើការសាកសួបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post