header ads

Sponsor

រតនៈគិរីៈ ទីបំផុតសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិទំពូនម្នាក់ ខៈណៈនាងទៅងូតទឹកក្នុងចម្ការត្រូវបានវែកមុខរកឃើញហើយ តាមពិតឃាតកគឺជាប្ដីរបស់ជនរងគ្រោះតែម្ដង ពិតជាឈាមស្រែកស្បែកហៅមែន។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ កិ ដិ អាយុ៣៦ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ (ត្រូវជាប្តីជនរងគ្រោះ) ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧មិនានេះ។

កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូររ៉ាពឿង ក្នុងចំការស្វាយចន្ទី ជនរងគ្រោះស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ ស្ត្រីម្នាក់ឈ្មោះ កែ ញ៉ូន អាយុ៣៤ឆ្នាំ ជនជាតិទំពូន មុខរបរកសិករ មានទីលំនៅកន្លែងកើត ហេតុខាងលើ កាលពីវេលាម៉ោង៥និង៣០នាទី ព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានជិះម៉ូតូទៅងូតទឹកអូរ ចម្ងាយពីផ្ទះប្រហែល១គីឡូម៉ែត្រ លុះបាត់ប្រពន្ធរហូតដល់ម៉ោងជាង៦យប់ (ថ្ងៃដដែល) ប្តីធ្វើជាឆោរឡោ ដើម្បីបង្វែងដានផ្អើលអ្នកភូមិដើររកទើបម៉ោង១២និង៣០អធ្រាត្រ (ថ្ងៃដដែល) ឃើញសពរួចរាយការណ៍ជូននគរបាលមូលដ្ឋានចុះត្រួតពិត្យ។ រហូតដល់ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅប្ដីជនរងគ្រោះមកសាកសួរស្រាប់តែជននេះបានសសារភាពតែម្ដង។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធខ្លួនឯងពិតប្រាកដមែន ដោយសារខ្លួនខឹងនឹងប្រពន្ធនិយាយមិនស្ដាប់ជាច្រើនលើក (រឿងលក់ស្វាយចន្ទី៩គីឡូក្រាម, ប្តីឲ្យលក់, ប្រពន្ធប្រកែកមិនឲ្យលក់) ទើបសម្រេចចិត្តសម្លាប់ប្រពន្ធ។

បច្ចុប្បន្ន ឃាតករ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការសម្រេចតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post