header ads

Sponsor

ភ្នំពេញៈ បុរសវ័យចំណាស់ជាជនអនាថាម្នាក់ បានក្អួតឈាមទាំងដុំៗជោគខ្លួន និងមានស្នាមពកក្បាល ដេកសន្លប់ស្តូកស្តឹង សង្ស័យមានអ្នកលួចវាយ នៅលើសួនមុខមជ្ឈមណ្ឌលចេនឡា បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវចោមរោមមើលពេញកន្លែងកើតហេតុ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី កាលពីវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ត ទី២១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចលើសួនច្បារ មុខមជ្ឈមណ្ឌលចេនឡា នៅតាមបណ្តោយផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនអនាថាតែប៉ុណ្ណោះ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះមិនដឹងជារឿងអ្វីទេ ដោយសង្ស័យមានគេលួចវាយ បានដើរក្អួតឈាមចេញពីមាត់ ទាំងដុំៗហូរជោគខ្លួន និងមានស្នាមពកក្បាលទៀតផង លុះដើរតាមប្រមាណជា១០ម៉ែត្រចំណុចមជ្ឈមណ្ឌលចេនឡា ស្រាប់តែដេកដួលសន្លប់ស្តូកស្តឹងនៅលើសួនច្បារ ហៅលែងងើប ផ្អើលប្រជាពលរដ្ឋនាំគ្នាចោមរោមពេញកន្លែងកើតហេតុ។

ប្រភពដដែលបន្តថា ជនរងគ្រោះជាជនអនាថា គ្មានផ្ទះសំបែង និងគ្មានបងប្អូន ឬសាច់ញាតិនោះទេ តែងតែឃើញដើរដេក នៅម្តុំបរិវេណកើតហេតុខាងលើជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុ មិនដឹងថារូបគាត់ មានរឿងអ្វីជាមួយអ្នកណានោះទេ ដោយជនរងគ្រោះបានហូរឈាមតាមមាត់ទាំងដុំៗ និងស្នាមរបួសពកក្បាលថែមទៀតផង។

បន្ទាប់មកបងប្អូនប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល ហុងហាក់ មកដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។

ចំពោះករណីខាងលើនេះ ជនរងគ្រោះជាជនអនាថា ហើយសមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថា ជាករណីអ្វី ឲ្យពិតប្រាកដនៅឡើយទេ ដោយទុកធ្វើការស្រាវជ្រាវបន្តសិន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post