header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានទៅបុគ្គលម្នាក់ នៅខេត្តកំពង់ឆ្នាំង ចាប់មកសួរចម្លើយ ក្រោយចោទប្រកាន់សម្តេចថា ដឹកនាំប្រទេស បណ្តោយឲ្យមានការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ។

សម្ដេចតេជោ បានថ្លែងនៅក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ថា ពលរដ្ឋឲ្យមានការយោគយល់ចំពោះការដាច់ចរន្តអគ្គិសនី និងទឹក ព្រោះពេលនេះ អាកាសធាតុក្តៅហួតហែងជាខ្លាំង ។

សម្តេចថា ករណីខ្វះទឹក ភ្លើងនេះ មិនមែនកើតមានឡើង តែនៅកម្ពុជាទេ ប្រទេសមួយចំនួន ក៏មានការដាច់ដែរ ដូចជានៅអាមេរិកជាដើម ។

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ពាក់ព័ន្ធករណីនេះ មានមនុស្សម្នាក់ នៅខេត្តកំពង់ឆ្នាំង បានជេរសម្តេច អំពីការមិនចេះគ្រប់គ្រងប្រទេស ដែលបណ្តែតបណ្តោយឲ្យមានការដាច់ជាបន្តបន្ទាប់ ។

សម្តេចតេជោ ឲ្យដឹងទៀតថា «ឮមនុស្សម្នាក់ នៅកំពង់ឆ្នាំង ប្រយ័ត្នណា ហ្អែងជេរអញ កុំជេរអញពេក ប្រយ័ត្នអញយកមកសួរចំលើយ។ សំឡេងឯង អញថតបាន ។ ហ្អែងជេរអញដឹកនាំប្រទេសធ្វើឲ្យខ្វះភ្លើង ។ ចឹងមានតែចុះចេញពីតំណែង ឲ្យគេឡើងមកធ្វើម្តង ។ ចឹងហ្អែងដោះបានអត់? អ្នកនៅកំពង់ឆ្នាំង ហ្អែងដឹងហើយ ។ ហ្អែងនិយាយពីម្សិលមិញ» ។

សម្តេចក៏បន្តថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក នឹងមានភ្លៀងធ្លាក់ប្រហែលជាយប់នេះ ៕ ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post