
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងជាបឋមថា រថយន្តម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ បានរងការខូចខាតទាំងស្រុង ដោយបានក្រឡាប់ខ្លួនឯង បណ្ដាលឲ្យឆេះម៉ត់តែម្ដង ត្រង់ចំណុចខ្នងភ្នំសំពៅ ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ អ្នកបើកបររថយន្តនេះ ឈ្មោះ ម៉ូ អ៊ូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងដោយសារអ្នកបើកបរធ្វេសប្រហែស បណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែម្ដង និងបង្កឲ្យមនុស្ស១៥នាក់ រងរបួសស្រាល។ អ្នករងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកហើយផងដែរ៕

