header ads

Sponsor

ភ្នំពេញៈ វិដេអូ​ពីកាមេរ៉ាសុវត្ថិ​ភាព ដែលក្មេងប្រុសម្នាក់ បានធ្វើសកម្មភាពលួច យកទូរស័ព្ទពេញមួយកេស​ ដែលមានទូរស័ព្ទជាច្រើនគ្រឿង ដោយសុវត្ថិ​ភាព ខណៈម្ចាស់ហាង​ បានយកទូរស័ព្ទរៀបចំដាក់ចូលក្នុងកេសនោះ​ ហើ​យលើ​កយកមកទុកមុខហាង​ ហើ​យត្រូវបានក្មេងប្រុសម្នាក់​ ឆ្លៀតឱកាស​លួចលើក​យកទាំងកេសទៅបាត់តែម្ដង។

ហេតុការណ៍ខាងលើ​នេះ កើតឡើងនៅវេលាម៉ោង៧៖​៣៨នាទីយប់ថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០១៩ នៅចំណុចមុខហាងលក់ទូរស័ព្ទ​យីហោ "គ្នាយើង" នៅតាមបណ្ដោយផ្លូវ២៩៤ កែងផ្លូវផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

បើ​តាមសម្ដីយុវជនឈ្មោះ ទីន​ ជាជាងជួសជុលទូរស័ព្ទក្នុងហាងខាងលើ​​ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ​ រូបគាត់ជាអ្នករៀបចំទូរស័ព្ទទាំងនោះ​ ដាក់ចូលកេស​ រួចលើ​កកេសនោះយកមកទុកលើ​គ្រែមុខហាង​ ដូចសព្វដង ហើ​យរូបគាត់បានដើ​រចូលទៅក្នុងហាងវិញ​ ដើ​ម្បីរៀបចំ​ប្រអប់​ទូរស័ព្ទ ​និងទូរស័ព្ទផ្សេងទៀត​ ដោយមិនចាប់អារម្មណ៍ថា​ មានគេរង់ចាំលួចនោះទេ​ បន្ទាប់រៀបចំហើ​យ​ ដល់ម៉ោង​បិទហាង ទើ​បដឹងថា បាត់កេសទូរស័ព្ទនោះ ទើ​បប្រញាប់ឆែក​កាមេរ៉ា​សុវត្ថិភាព​ ឃើ​ញសកម្មភាព​ ក្មេងប្រុសខាងលើ​ ជាអ្នកលួចយកទៅ។

យុវជនជាងទូរស័ព្ទខាងលើ បញ្ជាក់ថា​ ទូរស័ព្ទ​ ​និង Iwatch ក្នុងកេសនោះ​ គិតជាទឹកប្រាប់​សរុប​ចំនួន 3498$ ។

យោងតាម​ហ្វេសប៊ុក​ម្ចាស់ហាងទូរស័ព្ទខាងលើ ​ឈ្មោះ Steve Calito បានអោយដឹងថា​ បើឃើញមានអ្នកយកលក់ទូរសព្ទ័ដូចជា​ IPhone X new Falcon, Hauwie T3 10, Hauwei Y5, Hauwei Prime Y6, Hauwei​ Prime Y7 Pro Nova, Samsung A5 2017 និង Iwatch series 3 box black, Camfone Hiya ..... សូមជួយទាក់ទងមកផង​ 070923681​ ។

ក្រោយកើតហេតុ​ ម្ចាស់សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ បើសិនឃើញជនសង្ស័យដែលមានភិនភាគដូចក្នុងរូបនេះ​ សូមជួយអន្តរាគមន៍ផង​៕ ផ្ដល់សិទ្ធិដោយ camposet.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post