header ads

Sponsor

ភ្នំពេញៈ ស្នាមញញឹមលាយឡំដោយសំណើចរបស់កម្មករ,កម្មការនីនិងអតិតះកម្មករដែលធ្លាប់បំពេញការងារនៅសាធារណៈរដ្ឋកូរ៉េក្នុងឧិកាសជួបជុំពិសារបាយសាមគ្គីកាលពីរសៀលថ្ងៃទី១១មិនា ដែលរៀបចំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េ និងលោកស្រីបានបង្ហាញពីមោទនៈភាពនៃការរីកចំរើនលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងជំនាញវិជ្ជាជីវះក្រោយពីបងប្អូនបានឆ្លងកាត់បទពិសោធន៏ការងារនៅប្រទេសកូរ៉េ។

ជាអ្នកការទូតវៃក្មេងដែលបានបំពេញការងារជាឯកអគ្គរាជទូតជិត៣ឆ្នាំប្រចាំប្រទេសកូរ៉េលោកឡុង ឌីម៉ង់ បានលើកឡើងថា ក្នុងនាមជាយុទ្ធជនជួរមុខលើសមរភូមិការទូត គឺត្រូវតែការពារផលប្រយោជន៏,អធិបតេយ្យភាពជាតិ និងកិត្តិយសជាតិនៅបរទេស។

លោកឡុង ឌីម៉ង់ បន្តថា៖បច្ចុប្បន្នមានជនជាតិកម្ពុជាជាពលករ,ជាសិស្ស,ជាអ្នកបំពេញការងារជាដើមមានជាង៦ម៉ឺននាក់នៅកូរ៉េ។មានកិច្ចជាច្រើនដែលក្រុមការងារស្ថានទូតកម្ពុជានៅកូរ៉េត្រូវបំពេញ ជាពិសេសជាអ្នកបំរើសេវាសាធារណៈ និងដោះស្រាយរាល់បញ្ហាជូនពលករ ពលការនីដោយការទទួលខុសត្រូវនិងប្រកបដោយឆន្ទះ។ ជាមួយគ្នានេះ សាធារណៈរដ្ឋកូរ៉េបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរលើវិស័យការងារធ្វើឲ្យពលករ,ពលការនី របស់យើងអាចមានប្រាក់ចំណូលអតិបរមា១៥០០ដុល្លារ ក្នុង១ខែ និងបានផ្ញើរប្រាក់មកជួយក្រុមគ្រួសារនៅក្នុងប្រទេសជាង៦០០លានដុល្លារក្នុងមួយឆ្នាំ។

លោកឯកអគ្គរាជទូតបន្ថែមថា យើងតែងប្រកាន់ស្មារតីទទួលខុសត្រូវ និងធ្វើការជាក្រុមរបស់ក្រុមការងារស្ថានទូតដើម្បីផលប្រយោជន៏ប្រជាពលរដ្ឋកម្ពុជា នៅកូរ៉េ មិនដូចពួកអគតិខំប្រឹងឃោសនាបង្ខូចកិត្តិយសជាតិដោយអយុត្តិធម៌នោះទេ។ក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងកូរ៉េនាពេលនេះដែរ ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ លោកម៉ូនជេ អ៊ីន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយះពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មិនា ឆ្នាំ២០១៩នេះដែលស្របទៅនឹងគោលនយោបាយបើកចំហរមកកាន់ទិសខាងត្បូង របស់កូរ៉េ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post