header ads

Sponsor

ស្ទឹងត្រែងៈ អាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការចុះបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ ជាជនជាតិឡាវម្នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣៖៣៧នាទីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានទី២ (ផ្លូវចូលវ៉ឺនខាម)ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

ជនសង្ស័យខាងលើ ឈ្មោះ ប៊ុន ម៉ា អាយុ៤៣ឆ្នាំ ជនជាតិឡាវ មុខរបរកសិក។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតូមីនគ្រាប់ចំនួន២កញ្ចប់ធំ ដែលមានចំនួនជិត១ម៉ឺនគ្រាប់។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានអាវុធហត្ថរៀបចំសំ​ណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែងចាត់ការបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post