header ads

Sponsor

រិទ្ធី

បងប្អូនជនរួមជាតិ និងកូនក្មួយ ដែលនៅក្នុងកងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាព គ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ឈប់ស្តាប់បង្កប់ពីអំណាចផ្តាច់ការសព្វថ្ងៃ គឺរបបហ៊ុន សែន ដែលជារបបបំផ្លាញបំផ្លាញជាតិ ធ្វើបាបប្រជារាស្ត្រខ្មែរ របប ហ៊ុន សែន នេះ លក់ទឹកដី ទ្រព្យសម្បត្តិជាតិគ្រប់បែបយ៉ាងឱ្យទៅជនបរទេស គេងប្រវ័ញ តែសូមឲ្យបែរមកការពារប្រជារាស្ត្រវិញ ដែលប្រុងងើបឈរតវ៉ា ដើម្បីទាមទារសេរីភាព និងយុត្តិធម៌។ នេះជាសារអំពាវនាវរបស់លោក សម រង្ស៊ី តាមរយៈវិដេអូឃ្លីបជាង១០នាទី។

អតីតប្រធានគណបក្សប្រឆាំងរូបនេះបានរំលឹកពីតួនាទីកង ការពារប្រទេសកម្ពុជា ការពារប្រជារាស្ត្រ មិនត្រូវការពាររបបផ្តាច់ការ របបបំផ្លាញជាតិ កងកម្លាំងប្រដាប់អាវុធស្តាប់តែបញ្ជាស្របច្បាប់ បញ្ជាបាញ់សម្លាញ់ប្រជាពលរដ្ឋស្លួតត្រង់ មិនមែនបញ្ជាស្របច្បាប់ទេ គ្មានច្បាប់ណាបញ្ជាឱ្យទៅបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់នេះទេ។ កងកម្លាំងប្រដាប់អាវុធត្រូវបំពេញតួនាទីរបស់ខ្លួន គឺការពារប្រជាពលរដ្ឋ ការពារទឹកដី។

លោក សម រង្ស៊ី ក៏និយាយពីអំពើពុករលួយក្នុងជួរកងទ័ព បើក្រុមគ្រួសារ បក្ខពួកឧត្តមសេនីយ៍ធំៗ ធ្វើអ្វីតាមចិត្ត ប្លន់ដីប្រជាពលរដ្ឋ កាប់បំផ្លាញព្រៃឈើ មានទ្រព្យសម្បត្តិស្តុកស្តម ឡើងឋានៈយ៉ាងឆាប់រហ័ស ចំណែកនាយទាហាន ពលទាហាន ដែលគ្មានខ្សែ គ្មានបក្ខពួក គ្មានលុយសូកប៉ាន់ មិនងាយបានឡើងស័ក ទេ អំពើអយុត្តិធម៌នេះកើតឡើងដោយសារអំពើពុករលួយ។

ជាងនេះទៅទៀត លោក សម រង្ស៊ី បានចោទប្រកាន់ថា គ្រួសារលោក ហ៊ុន សែន ប្លន់ប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារគាត់។ កងកម្លាំងប្រដាប់អាវុធមួយចំនួនមានជំនាញ មានបទពិសោធន៍ បានតស៊ូប្រយុទ្ទ ការពារទឹកដី ជាច្រើនឆ្នាំ មិនបានឡើងបុណ្យឡើងស័ក ភាគច្រើននៅតែក្រោមបង្កប់គេ តែកូនលោក ហ៊ុន សែន គឺគេបន្តុបធ្វើជាឧត្តមសេនីយ៍។

សូមបងប្អូនទស្សនា និងស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោក សម រង្ស៊ី ដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post