header ads

Sponsor

ភ្នំពេញៈ មន្ត្រីនគរបាលស្រុកជើងព្រៃម្នាក់​ បានយកកាំភ្លើង​អាកាកាត់ស្វាយ បាញ់សម្លាប់​ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំព្រៃចារ​ ស្រុកជើងព្រៃ។

មន្រ្តីនគរបាល ដែលបាញ់សម្លាប់ខ្លួនឯងនោះ ឈ្មោះ ស៊ុន ចាន់ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយទោ ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រៃចារ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានយកអាវុធអាកាកាត់ស្វាយនៅក្នុងប៉ុស្តិ៍ បាញ់សម្លាប់​ខ្លួនឯងចំនួន១គ្រាប់ចំលើស្នៀតផ្កាខាងស្តាំ បណ្តាលឲ្យ​ស្លាប់នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាមៗ ដោយសារ​មានជំងឺប្រចាំកាយក្នុងខ្លួន។

សាកសពក្រោយពីការ​ពិនិត្យរបស់ក្រុមជំនាញការងារនគរបាលព្រហ្មទណ្ឌ ជំនាញបច្ចេកទេសស្រុក និងខេត្ត បញ្ជាក់ថា លោក ស៊ុន ចាន់ពីសី បានបើកទូយកអាវុធបាញ់សម្លាប់​ខ្លួនឯងពិតប្រាកដមែន។ ពិនិត្យចប់  សាកសព​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post