header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានផ្តាំទៅលោកសម រង្ស៊ីថា កុំចាត់ទុកសហការរីកជាអតីតបក្សប្រឆាំងដែលសុំសិទ្ធិនយោបាយដូចជាទំនិញលក់ដូរនោះទេ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករនៅខេត្តពោធិសាតិ៍ នាព្រឹកថ្ងៃទី២០ ខែមី នាឆ្នាំ២០១៩នេះសម្តេចតេជោបានបញ្ជាក់ថា៖«ខ្ញុំឃើញអាណាមួយបង្ហោះក្នុងហ្វេសប៊ុកថាអុ្នកសុំសិទ្ធិនយោបាយត្រូវបានទិញពី១០ម៉ឺនដុល្លារ ឬ២០ម៉ឺល្លារ តែសុំផ្តាំទៅអ្នកកុំចាត់ ទុកអតី តមន្ត្រីសហការរីការរបស់អុ្នកជាទំនិញលក់ដូរ ឲ្យសោះ។ កុំមើលស្រាលអ្នកដែល មិននូវ ជាមួ យអ្នកឯងហើយគេសុំសិទ្ធិនយោបាយសេរីភាពរបស់គេក្លាយជាទំនិញដែលគេត្រូវទិញ។  ហ៊ុន សែនគ្មានអ្វីចាំបាត់ដើម្បីទៅទិញអ្នកណាទេ ព្រោះមនុស្សទាំងអស់នោះមិន មែនជាសត្វធាតុ  ឬវត្ថុសម្រាប់លក់នោះទេ។ យើងត្រូវផ្តល់ការគោរពចំពោះ សេរីភាពចំពោះមនុស្សទាំងអស់ ទោះបីអ្នកនោះនៅគណបក្សនយោបាយ ក៏ដោយយើងខ្ញុំគោរព»។

សម្តេចក៏បានបញ្ជាក់ថា«នៅក្នុងបក្សនយោបាយណាក៏ដោយយើងខ្ញុំផ្តល់ការគោរព អ្នកចេញមកសុំសិទ្ធិនយោបាយ យើងខ្ញុំក៏គោរពអ្នកសុំសិទ្ធិនយោបាយ ហើយអ្នកមិនសុំ សិទ្ធិក៏យើងខ្ញុំគោរព ចំពោះសេចក្តីសម្រេចរបស់អ្នក ហេតុអ្វីបានជាអ្នក មើលងាយ ចំពោះ អ្នកដែលធ្លាប់ធ្វើការនៅជាមួយអ្នក បែរជាទំនិញលក់ដូរទៅវិញ គណបក្សប្រជាជន មានចំណេះដឹងខ្ពស់ច្រើន ហើយគណបក្សខ្លះមានបណ្ឌិតពីឬបីនាក់។ ពូមិននិយាយអួតអាងអ្វីទេ គណបក្សខ្លះគ្មានបញ្ញាវន្តស្មើរនឹងអ្នកផ្ទះរបស់ពូផង»។

សម្តេចក៏បានលើកឡើងថាសម្តេចគ្មានលុយទិញអ្នកសុំសិទ្ធិនយោយោបាយនោះទេ ។ សម្តេចបញ្ជាក់ថា៖«ហ៊ុនសែន គ្មានលុយទិញ ១០ ឬ២០ម៉ឺនដុល្លារនោះទេ  ហើយបើហ៊ុន សែនមានលុយបែបនេះ  ហ៊ុនសែន ធ្វើសាលាឲ្យពេញវាល នេះ ។ហ៊ុនសែនគ្មានលុយទិញទេ ហើយក៏គ្មានចាំបាច់ទិញទេ ធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាមិនទាន់ ប្រើអស់ សក្តានុពលឲ្យត្រូវមុខជំនាញឡើយទេ »។

សម្តេចគូសបញ្ជាក់ទៀតថា៖«អ្នកឯងតត្រូវចាំចំណេះអ្នកឯងមិនទាន់គ្រប់គ្រាន់ទេ  មិន ទាន់ត្រូវកិលីបគ្រប់គ្រងប្រទេសនោះទេ  ហើយមិនទាន់ត្រូវដល់កិលីប សូម្បីជាអ្នក ជំនួយការ របស់រដ្ឋមន្ត្រីម្នាក់របស់ហ៊ុន សែនក៏មិនទាប់គ្រប់កិលីបដែរ »។

សម្តេចបន្ថែមថា គេកងសាងធនធានមនុស្សជាង៤០ ឆ្នាំមកហើយ រាប់ទាំងក្បាលអ្ន កឯងក៏គេបញ្ជូនទៅរៀន  ។ មានម្នាក់នោះបានបង្ហោះហ្វេសប៊ុក ថាតើខ្ញុំគួរប្រឆាំង គាត់ ឬអ ត់បើគាត់ដឹកនាំប្រទេស បើគាត់បញ្ជូនខ្ញុំឲ្យទៅរៀន នៅក្រៅប្រទេសនោះ»។

សូមជម្រាបថាអតីតថ្នាក់ដឹកនាំ អតីត សង្គ្រោះជាតោដែលទទួលបានសិទ្ធិធ្វើន យោបាយ ឡើងវិញនោះ រួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ ខ្ពស់គ ណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ អតីតតំណាងរាស្រ្ត នៃអតីតគ ណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post