header ads

Sponsor

ករណីផ្ទាំងពាណិជ្ជកម្ម នៅខេត្តស្ទឹងត្រែង មហាជនដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងលោក ព្រំ សាន ដែលជាទីប្រឹក្សាក្រសួងព័ត៌មាន សម្ដែងការមិនពេញចិត្តខណៈឃើញផ្ទាំងពាណិជ្ជកម្មធំជាង និងនៅពីលើផ្ទាំងគណបក្សប្រជាជនកម្ពុជា។

នេះបើតាមគណនីហ្វេសប៊ុកលោក ព្រំ សាន បានសរសេររៀបរាប់កាលពីយប់ម្សិលមិញថ្ងៃទី ១៩ ខែ មីនា ថា៖ 

លុយពិតជាធំជាងសម្តេចមែន បើបងប្អូនមិនជឿ សួរលោក ម៉ុម សារឿន ចៅហ្វាយខេត្តស្ទឹងត្រែងមើលទៅ...គាត់ពិតជាឆ្លើយថាលុយធំជាងសម្តេចហើយ??????...បើមិនចឹង គាត់មិនមែនហ៊ានឲ្យគេដាក់ផ្ទាំងប៉ាណូពាណិជ្ជកម្មគោជល់ នៅលើ ព្រះកេស សម្តេចតេជោ និងសម្តេច ហេងសំរិនទេ...ហើយបើគាត់ឆ្លើយថាមិនដឹង វារឹតតែហួសហេតុទៀត ព្រោះផ្ទាំងប៉ាណូនេះ នៅលើផ្លូវបំបែក អូរពងមាន់ទៅខេត្តរតនគីរី ដែលគាត់ត្រូវឆ្លងកាត់ទៅមក ស្ទឹងត្រែង-ភ្នំពេញៗ-ស្ទឹងត្រែង ឬម្យ៉ាងទៀត ប្រហែលជាគាត់អាចភ្លេចអនុសាសន៍សម្តេចឲ្យមើលផ្លូវហើយ....។ល។

រហូតមកដល់ព្រឹកថ្ងៃទី ២០ ខែមីនា តាមរយៈគណនីដដែលបានបន្តឲ្យដឹងថា៖ លោក អ៊ុកធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដែលសុំបំភ្លឺជំនួស លោកចៅហ្វាយខេត្ត...ថាលោក ព្រំ សាន សរសេរលើសពីការពិត...ថារូបសម្តេចទាំង២ដែលនៅក្រោម លោកខេម ដែលមើលទៅ ហាក់ដូចជាប្រុងចាក់ទឹកគោជល់ចុះក្រោមនោះ...លោកថាបង្គោលប៉ាណូនោះ ជារបស់ឯកជន ហើយខេត្តសុំគេដាក់...ខ្ញុំថា ប្រសិនបើខេត្តសុំគេដាក់ ក៏សុំដាក់រូបសម្តេចពីខាងលើវិញទៅ ហើយសុំដាក់រូបផ្សាយពាណិជ្ជកម្មមកខាងក្រោមវិញ....ម្តងនេះ ខេត្តនឹងប្តឹងខ្ញុំ (ប្ដឹងលោក ព្រំសាន) ទៀតហើយ ពីបទ បំបែកបំបាក់ផ្ទៃក្នុងបក្ស...

ទោះជាយ៉ាងនេះក្ដី លោក ព្រំ សានបន្តថា ៖ អូខេ..តាមដំណើរទៅ...ខ្ញុំនៅតែខ្ញុំ ខ្ញុំនៅតែឈរលើប៉ូល១ គឺការពារកិត្តិយសនិងគោរពសម្តេច ជាព្រះបាទធម្មិក ក្នុងដួង ចិត្ត ហើយក៏កំពុងតែជួយសម្តេច តាមរយៈពត៌មាន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រមទទួលស្គាល់ទាំងបច្ចុប្បន្ននិងទៅអនាគត ថាសម្តេចតេជោសែន កំពុងតែប្រឹងប្រែងជួយជាតិខ្មែរនិងពួកយើងទាំងអស់គ្នា ស្ទើរតែហួសពីកម្លាំងកាយ និងកម្លាំងចិត្ត របស់សម្តេចទៅហើយ...។ល។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post