header ads

Sponsor

ព្រះវិហារៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្តជាមួយនិងម៉ូតូ កាលពីម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្តុរ ឃុំម្លូរព្រៃ១ស្រុកឆែប ខេត្តព្រះវិហារ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ យ៉េន ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរងរបួសបាក់ភ្លៅ និងដៃ។ ចំណែកឯភាគីខាងរថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុកនូវរថយន្តម៉ាកតូយូតាហៃយាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-6775 និងភ្ញៀវដែលរួមដំណើរក្នុងរថយន្ត ចំនួន១៧នាក់មិនមានរងរបួសអ្វីឡើយ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ម្លូព្រៃ១ ធ្វើការវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឆែប ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post