header ads

Sponsor

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក CRV និង IZUZU ចង្កួតស្ដាំបានបុកគ្នាយ៉ាងពេញទំហឹងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសូរិយា ឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្រុកអូរជ្រៅ នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកបើកបររថយន្តបានភ្ញាក់នឹងការស្ទាក់ពួនចាប់រថយន្តបើកបរលើសល្បឿនកំណត់របស់កម្លាំងសមត្ថកិច្ចស្រុកអូរជ្រៅ ដែលសកម្មភាពរបស់សមត្ថកិច្ចហាក់បីដូចជាកំពុងតាមចាប់ចោរអញ្ចឹង សូម្បីតែប៉ារ៉ាស់ក៏មិនដាក់ដែរ ទើបបង្ករឲ្យអ្នកបើកបរភ្ញាក់ព្រឺត រួចក៏ជ្រុលចង្កូតរ៉េទៅបុកគ្នាយ៉ាងពេញទំហឹងតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៣នាក់ ដោយបច្ចុប្បន្នត្រូវបានរថយនការសង្គ្រោះដឹកយកទៅធ្វើការព្យាបាលនៅឯមន្ទីរពេទ្យអស់ហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post